តម្លៃ១៥ដុល្លារ មិនទាន់ទាំងបានធ្វើអីអីផងគេចខ្លួនបាត់ស្រមោលតែម្តង…

រាជធានីភ្នំពេញ ៖ បុរសម្នាក់បានតថ្លៃនារីរកស៊ីផ្លូវភេទម្នាក់ក្នុងតម្លៃ១៥ដុល្លារ រួចក៏នាំនាងទៅផ្ទះសំណាក់មួយកន្លែង ហើយមិនទាន់ទាំងបានធ្វើអីអីផង ស្រាប់តែនារីរូបនោះទារលុយមុន រួចក៏ឆ្លៀតពេលដែលបុរសរូបនេះចូលបន្ទប់ទឹកដើម្បីងូតទឹក ក៏លួចយកទូរស័ព្ទដៃមួយគ្រឿង ដោយប្រាប់ថា «ខ្ចី ចុះទៅទិញស្រោមអនាម័យមួយភ្លែត» រួចក៏គេចខ្លួនបាត់ស្រមោលតែម្តង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ នៅចំណុចផ្ទះសំណាក់យីហោ «បេ9» នៅចំណុចមុខវិហារអ៊ីស្លាមបឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។


បុរសជាជនរងគ្រោះសុំមិនប្រាប់ឈ្មោះបានប្រាប់ដំណើររឿងឱ្យដឹងថា៖ មុនកើតហេតុ រូបគាត់បានជិះម៉ូតូដើរលេង រួចក៏បានទៅម្តុំវត្តភ្នំតថ្លៃនារីរកស៊ីផ្លូវភេទម្នាក់យកមករួមមេត្រីក្នុងតម្លៃ១៥ដុល្លារ ។ពេលដែលចរចាគ្នាត្រូវរ៉ូវជាមួយនារីជាជនសង្ស័យមិនស្គាល់អត្តសញ្ញាណខាងលើនោះរួចហើយ រូបគាត់ក៏បានឌុបនាងដើរលេង រួចបាវញ៉ាំគុយទាវ និងទឹកកាឡុក បន្ទាប់មកក៏បន្តនាំនាងទៅគេងនៅផ្ទះសំណាក់កន្លែងកើតហេតុខាងលើ ។


បុរសរងគ្រោះបន្តថា៖ លុះពេលទៅដល់ផ្ទះសំណាក់នោះ នាងបានទារលុយថ្លៃសេវាមុន ហើយរូបគាត់ក៏ឱ្យ និងបានចូលទៅងូតទឹកក្នុងបន្ទប់ទឹក ដោយទុកទូរស័ព្ទដៃមួយគ្រឿងម៉ាក HAUWEI មិនចាំស៊េរី នៅលើតុ ។ ខណៈពេលនោះ នារីជាជនសង្ស័យរូបនេះក៏ឆ្លៀតឱកាសពេលគាត់កំពុងតែងូតទឹក នាងក៏បានលួចយកទូរស័ព្ទដៃរបស់គាត់ ហើយបើកទ្វារចេញ និងបានប្រាប់គាត់ថា «ខ្ចីចុះទៅទិញស្រោមអនាម័យមួយភ្លែត» ដោយទុកចិត្តគាត់ក៏ឱ្យទៅ ស្រាប់តែមិនឃើញត្រលប់មកវិញទេ ទើបគាត់ដឹងខ្លួនថា ចាញ់បោក ទើបបង្កឱ្យមានការភ្ញាក់ផ្អើលពេញផ្ទះសំណាក់តែម្តង ។


ក្រោយពេលកើត បុរសរងគ្រោះខាងលើ បានត្រឹមទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក តែប៉ុណ្ណោះ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram