ក្រសួងសុខាភិបាល ប្រើប្រាស់មន្ទីរពេទ្យ ៤ ព្យាបាលអ្នកឆ្លងកូវីដ ១៩…
ឆ្លងមួយព្រឹក ៤០ នាក់ ក្រសួងសុខាភិបាលបានចាត់ចែងមន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន ៤ នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តកណ្តាលសម្រាប់ព្យាលបាលអ្នកឆ្លងកូវីដ ១៩។
មន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន ០៤ ដែលត្រូវប្រើប្រាស់យកទៅព្យាបាលអ្នកឆ្លងកូវីដទាំង ៤០ នាក់នៅព្រឹកនេះមាន៖
១.មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ
២.មណ្ទលសុខភាពចាក់អង្រែ
៣.មជ្ឍមណ្ឌលជាតិកម្ងាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ
៤.មន្ទីរពេទ្យបង្អែកជ័យជំនះខេត្តកណ្តាល
របាយការណ៍របស់ក្រសួងសុខាភិបាលនៅព្រឹកនេះ មានអ្នកឆ្លងកូវីដ ៤០ នាក់ទៀត ក្នុងនោះ ៣៨ នាក់ ពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ។ អ្នកឆ្លងទាំង ៣៨ នាក់ ភាគច្រើនជាជនជាតិចិន និងមានជនជាតិខ្មែរ ០១ នាក់ និងវៀតណាម ០១ នាក់។ ចំណែកអ្នកឆ្លង ០២ នាក់ទៀត ជាអ្នកដំណើរមកពីក្រៅ។

នៅថ្ងៃនេះដែរ កម្ពុជានឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទីពីរលើការបង្ការកូវីដ ១៩ ដល់មន្រ្តីជាន់ខ្ពស់ កងកម្លាំងប្រដាប់អាវុធ។ ការចាក់វ៉ាក់សាំងដូសទីពីរនេះ រៀបចំនៅទីតាំងចំនួន ៤ មាន៖
១.មន្ទីរពេទ្យកាល់ម៉ែត ៖ ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ
២.មន្ទីរពេទ្យព្រះអង្គឌួង ៖ ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ
៣.មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ៖ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត
៤.មន្ទីរពេទ្យកុមារជាតិ ៖ អ្នកសារព័ត៌មាន
