ប្រមុខរាជរដ្ឋាភិបាលបានប្រកាសគាំទ្រនូវពាក្យស្លោក “ទឹកស្អាតសម្រាប់ទាំងអស់គ្នា”….
ភ្នំពេញៈសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជាបានប្រកាសគាំទ្រនូវពាក្យស្លោកដែលលើកឡើងដោយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍”ទឹកស្អាយសម្រាប់ទាំងអស់គ្នា” ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងបែបនេះនៅព្រឹកថ្ងៃ ទី០១ ខែកុម្ភៈ ឆ្នាំ ២០២១ ក្នុងឳកាសអញ្ជើញបើកការដ្ឋានសាង សង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងនិងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រ ព្រឹត្តកម្មទឹកស្អាតចម្ការមន។

សម្តេចបានលើកឡើងថា”ខ្ញុំសុំប្រកាសក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាសូមប្រកាសគាំទ្រនិងពាក្យស្លោកដែលស្នើឡើងដោយឯកឧត្តម ចមប្រសិទ្ធ ដលើកឡើងនូវពាក្យស្លោកដែលថា”ទឹកស្អាតសម្រាប់ទាំង អស់គ្នា”ការកំណត់ទិសស្លោកនេះធ្វើឲ្យយើងទាំងអស់គ្នាគិតគូរដោ យមធ្យ័តបំផុតទៅលើសកម្មភាពទាំងឡាយដើម្បីប្រើប្រាស់ទឹកស្អាតសម្រាប់ទាំងអស់គ្នា”៕


