បុរសជនជាតិចិនម្នាក់ដើរសុខៗ ស្រាប់តែដួលស្លាប់ នៅផ្សារបន្លែច្បារអំពៅ ដែលសង្សយ័ថាមានជំងឺបេះដូង…

ភ្នំពេញ ៖ កាកលពីវេលាម៉ោង៦និង២០នាទីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ បុរសជនជាតិចិនម្នាក់ ដើរសុខៗ ស្រាប់តែដួលស្លាប់ចំណុចផ្សារបន្លែ (ផ្សារច្បារអំពៅ) ស្ថិតនៅភូមិកណ្តាល ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាញ ភេទប្រុស អាយុប្រហែលជាង៥០ឆ្នាំ ជនជាតិចិន ។ នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ (សព) មកទិញបន្លែនៅផ្សារច្បារអំពៅភ្លាមនោះ ស្រាប់តែឃើញជនរងគ្រោះ ដួលរួចបានស្លាប់តែម្តង ។បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកយកទៅវត្តស្ទឹងមានជ័យ ដើម្បីធ្វើកោលស្យវិច្ច័យនឹងស្រាវជ្រាវរកអត្តសញ្ញាណ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram