ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទការល័យ សម្តេចតេជោ និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីសែនក្រុងពលីសាងសង់ មណ្ឌលសុខភាព…
អគារស្នាក់ការនគរបាលរដ្ឋបាល អគារសន្តិសុខកងរាជអាវុធហត្ថ និងអគារអនុសាខាកាកបាទក្រហម អគារស្នាក់ការភូមិ អាស្រមលោកតាគង់ដូនសំ ព្រមទាំងសមិទ្ធផលផ្សេងៗទៀតក្នុងភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលជាអំណោយដ៏ថ្លៃថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

កម្មវិធីនេះ ប្រារព្វនៅ ព្រឹកថ្ងៃពុធ១៤កើត ខែមាឃ ឆ្នាំជូត ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ដែលមានការចូលរួមពីថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ បណ្តាសប្បុរសជន កងកម្លាំង ប្រជាពលរដ្ឋ និងយុវជនយ៉ាងច្រើនកុះករ។






