បាត់ដំបង)អាងស្គាល់គ្នាសុំខ្ចីម៉ូតូមួយភ្លេតហេីយជិះយកទៅបាត់រហូតទីបំផុតត្រូវជាប់ខ្នោះរបស់សមត្ថកិច្ច …
ថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២១ វេលាម៉ោង ១៣និង៣០នាទី នៅចំណុចភូមិអូរមុនី១ ឃុំអន្លង់វិលស្រុកសង្កែខេត្តបាត់ដំបងអនុវត្តតាមមតិណែនាំរបស់លោកឧត្ដមសេនីយ៍ ទោសាតគឹមសានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងដោយបានការ សម្របសម្រួល ទៅលេី នីតិវិធី ពីឯកឧត្ដម គឺ ប៊ុណ្ណារ៉ា ព្រះរាជ អាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងលោកវរសេនីយ៍ឯកលឹមពុទ្ធីឡាស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌបានចាត់តាំងលោក វរសេនីយ៍ឯកឈឿងគឹមសុងនាយការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល ដឹកនាំ កម្លាំង ក្រុម អន្តរាគមន៍ បង្ការ បង្ក្រាប សហការ ជាមួយ កម្លាំង នគរបាលអធិការ ដ្ឋាន នគរ បាល ស្រុក សង្កែចុះប្រតិបត្តិការបង្ក្រាបករណីរំលោភលេី ទំនុកចិត្ត ( ខ្ចីម៉ូតូ ) ០១ ករណីនិងបានធ្វេីការឃាត់ខ្លួនជនសង្ស័យ ០១ នាក់ឈ្មោះ សយកុសល់ភេទប្រុសអាយុ២៦ឆ្នាំទីកន្លែងកំណើត ភូមិសិង្ហឃុំសិង្ហស្រុកសំរោងខេត្តតាកែវរីឯទីលំនៅ បច្ចុប្បន្នមិន ពិត ប្រាកដ ។

សូមជម្រាបជូនថាកាលពី ថ្ងៃទី ០៩ ខែ មករា ឆ្នាំ ២០២១ វេលម៉ោង ១៤និង០០នាទី ននៅចំណុចមុខផ្សារទំនើបស្ថិតក្នុងភូមិ អញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបងជនសង្ស័យខាងលេី បានធ្វេី សកម្មភាពខ្ចីម៉ូតូ របស់ជនរងគ្រោះឈ្មោះជ័យ មីតួភេទប្រុសអាយុ២១ ឆ្នាំ ទីកន្លែង កំណើត ខេត្តព្រះវិហារ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិអង់សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ក្រោយពេលម្ចាស់ម៉ូតូឱ្យខ្ចីហើយ ជនសង័្សយ បានជិះយកទៅបាត់រហូត ដោយមិនយកមក ប្រគ ល់ឱ្យម្ចាស់វិញឡើយ។

ដោយមិនមានសង្ឃឹមថាជនសង័្សយយកម៉ូតូមកប្រគល់ឱ្យខ្លួនវិញជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាលហើយឆ្លងតាមរយៈការស្រាវជ្រាវស៊េីបអង្កេតរបស់សមត្ថកិច្ចទេីបឈានដល់ការឃាត់ខ្លួនជនសង័្សយខាងលេីនិងដកហូតបានម៉ូតូ០១ គ្រឿង ម៉ាក ហុងដាឌ្រីម សេ១២៥ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ លេខតួ -ម៉ាស៊ីន 5448212 ពាក់ស្លាកលេខ ព្រះវិហារ 1D 6062 ជារបស់ជនរងគ្រោះ។

បច្ចុប្បន្ន ការិយាល័យ ជំនាញ បាន កសាងសំ ណុំរឿង ដេីម្បី បញ្ជូន ជនសង័្សយទៅ សាលាដំបូង ខេត្ត បាត់ដំបង ចាត់ការ បន្ត តាមនីតិវិធីច្បាប់ ៕
