កំលាំងនគរបាលប៉ុស្តិ៍ឈើទាលនឹងកំលាំងប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយធ្វើការបង្គ្រាប អ្នកចែកចាយគ្រឿងញៀននៅក្នុងព្រៃបានម្នាក់…..
ខេត្តកណ្ដាល៖ជនសង្ស័យ១នាក់ត្រូវបានកម្លាំងសម្ថតកិច្ចប៉ុស្តិ៍រដ្ឋបាលឈើទាលឃាត់ខ្លួនបានក្នុងចំណោមបក្សពួក២នាក់រត់គេចខ្លួនចូលក្នុងព្រៃបាត់ស្រមោលសូន្យឈឹង១នាក់ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃ ចន្ទ័ ១៥រោចខែ ផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៣ ខែ មីនា ឆ្នាំ២០២០ វេលាម៉ោង១៤នឹង៤៥នាទី
នៅចំនុច ភូមិឈើទាល ឃុំឈើទាលស្រុកកៀនស្វាយខេត្តកណ្តាល។ជនសង្ស័យមានចំនួន០២នាក់១.ឈ្មោះ ជៀន ម៉ៅ ភេទប្រុសអាយុ២៩ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិព្រែកដូង ឃុំកំពង់ស្វាយស្រុកកៀនស្វាយខេត្តកណ្តាល មុខរបរ ពុំពិតមកស្នាក់នៅចាំដីអោយមីងស្ថិតនៅភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល(ឃាត់ខ្លួន)២.ឈ្មោះ ហួន បូរ៉ា ភេទប្រុសអាយុ៣០ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិឈើទាលឃុំឈើទាលស្រុកកៀនស្វាយខេត្តកណ្តាល មុខរបរកសិករ(រត់គេចខ្លួន)។
សមត្ថកិច្ចចាប់យកវត្ថុតាងរួមមាន១-ម្សៅក្រាមព៌ណសថ្លាសង្ស័យជាសារធាតុញៀនចំនួន០៣កញ្ចប់(ធំ០២តូច០១)២_ទូរស័ព្ឌមួយគ្រឿងម៉ាក់iphone៣-ជញ្ចីងសម្រាបថ្លឹងថ្នាំញៀនចំនួន០១ ៤- សម្ភារវេចខ្ចប់និងប្រើប្រាស់ថ្នាំញៀនមួយចំនួន។
សមត្ថកិច្ចបានឲ្យដឹងថាកំលាំងនគរបាលប៉ុស្តិ៍ឈើទាលនឹងកំលាំងប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយបានសហការណ៍គ្នាដើរល្បាតពេលនោះក៏ស្រាប់តែមានប្រជាពលរដ្ផល្អ បានទូរសព្ទ័មកប្រាប់នគរបាលប៉ុស្តិ៍ឈើទាលថា មានគេកំពង់តែចែកចាយគ្រឿងញៀននៅក្នុងព្រៃ ទទួលបានពត៌មានភ្លាម កំលាំងប៉ុស្តិ៍នឹងកំលាំងប្រឆាំងគ្រឿងញៀន ស្រុកកៀនស្វាយ បានចុះទៅដល់កន្លែងកើតហេតុភ្លាមជនសង្ស័យទាំ០២ បានរត់នឹងគ្រវែងថ្នាំញៀនចោលទៅលើដីបន្ទាប់មកកំលាំងប៉ុស្តិ៍នឹងកំលាំងប្រឆាំងគ្រឿងញៀនក៏បានដេញចាប់ឃាត់ខ្លួនជនសង្ស័យបានម្នាក់នឹងម្នាក់ទៀតរត់គេចខ្លួនចូលទៅក្នុងព្រៃបាត់។
ក្រោយពីធ្វើការឃាត់ខ្លួនកំលាំងប្រឆាំងគ្រឿងញៀនបានយកជនសង្ស័យរួមទាំវត្ថុតាងមានខាងលើ បន្តមកបង្កើតគណះកម្មការឆែកឆេរផ្ទះដែលឈ្មោះ ជៀន ម៉ៅ ភេទប្រុសស្នាកនៅចាំដីអោយគេស្ថិតនៅភូមិទួលត្នោតឃុំគគីរស្រុកកៀនស្វាយខេត្រកណ្ដាករកឃើញថ្នាំញៀន(ម៉ាទឹកកក)ចំនួនពីរកញ្ចប់ទៀត(ធំមួយតូចមួយ)និងជញ្ចីងសម្រាប់ថ្លឹងថ្នាំញៀនចំនួនមួយ និងសម្ភារវេចខ្ចប់និងប្រើប្រាស់ថ្នាំញៀនមួយចំនួន។
ក្រោយពេលកើតហេតុកំលាំងសមត្ថកិច្ចក៏នាំខ្លួនជនសង្ស័យរួមទាំងវត្ថុតាងយកមកសួរនាំនៅអធិការដ្ផាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនីតិវិធី៕









