ខេត្តឧត្តរមានជ័យ ស្រុកអន្លង់វែង នៅវេលាម៉ោង៩.០០នាទីថ្ងៃទី២០.០១.២០២១កម្លាំងមូលដ្ឋានកងរាអាវុធហត្ថស្រុកអន្លង់វែងចំនួន០៥នាក់ …

ដឹកនាំដោយលោកវ.ទោ ងួនទ្ធីរិទ្ធ មេ.ការ អ.ហស្រុកអន្លង់វែងបានយកគ្រាប់៦០ម.ម(គ្មានគីប.គ្មានក្បាល)ចំនួន២៤គ្រាប់ ដែលកំលាំងអ.ហស្រុកអន្លង់វែងបានទទួលពីប្រជាពលរដ្ឋ ឈ្មោះ នឿន សាវុធភេទប្រុសអាយុ៥០ឆ្នាំ មុខរបរធ្វើស្រែរស់នៅ ភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ រើសបាននៅពេលភ្ជួរដីគ្រាប់ផុសឡើង នៅចំណុចជើងភ្នំដងរ៉ែកភូមិសាមគ្គី ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង កាលពីវេលាម៉ោង៧.០០នាទីថ្ងៃទី២០.០១.២០២១បានប្រគល់អោយ អ.ហ ស្រុកអន្លង់វែង.ហើយ អ.ហស្រុកអន្លង់វែងធ្វើការប្រគល់ជូនលោកវ/ទោ សៅ ពៅ នាយរងការិយាល័យហ្វឹកហ្វឺនយោធភូមិភាគ៤ ប្រចាំទិសទី២ តំណាង ឧ/ទោ សូរ្យ ណារ៉ា មេបញ្ជាការទិសទី២យោធភូមិភាគ៤ នៅទីបញ្ជាការ គណះបញ្ជាការកងឯកភាពទិសទី២សមរភូមិមុខស្ថិតនៅក្នុង ភូមិអូរគគីលើ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដើម្បីរក្សាទុក។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram