សំណេះសំណាលសួរសុខទុក្ខ ពិនិត្យការសាងសង់អគារសិក្សា និងផ្តល់អំណោយជូនប្រជាពលរដ្ឋ ១០០គ្រួសារ នៅឃុំជ្រៃ ស្រុកមោងឫស្សី…

កាលពីរសៀលថ្ងៃអង្គារ ៦ កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ គ្រួសារ ស.ស.យ.ក ស្រុកមោងឫស្សី បានចូលរួមសម្របសម្រួល ពិធីសំណេះសំណាល សួរសុខទុក្ខ ពិនិត្យការសាងសង់អគារមត្តេយ្យសិក្សា និងផ្តល់អំណោយជូនប្រជាពលរដ្ឋជួបការលំបាកផ្នែកជីវភាព ចំនួន ១០០គ្រួសារ នៅក្នុងភូមិជ្រៃ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ក្រោមវត្តមានដ៏ខ្ពងខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង ប្រធានកិត្តិយសក្រុមអ្នកម្តាយមនុស្សធម៌ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំជ្រៃ ស្រុកមោងឫស្សី និងលោកជំទាវ កែ សួនសុភី និងបានអញ្ជើញចូលរួមអមដំណើរ ពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារចុះជួយឃុំ អាជ្ញាធរដែនដី មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធជាច្រើននាក់ទៀត។

អំណោយឯកឧត្តមបានផ្ដល់ជូនប្រជាពលរដ្ឋនាឱកាសនោះចំនួន ១០០ គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបាន: អង្ករ ២០ គីឡូក្រាម ទឹកត្រី ១ យួរ ទឹកស៊ីអុីវ ១ យួរ មី ១ កេស ទឹកបរិសុទ្ធ ១ កេស អាវរងា ១ និងថវិកា ៣០,០០០ រៀល។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram