សព្វថ្ងៃនេះ ប្រជាពលរដ្ឋនៅតែមានចម្ងល់ជាខ្លាំ នឹងមិនយល់ថាតើនេះ ឬ វិជ្ជាជីវះរបស់អ្នកសារព័ត៌មាន….?

ដោយមើលឃើញថាបច្ចុប្បន្ននេះ ចំនួនស្ថាប័នសារព័ត៌មាន មានច្រើន រហូតស្ទើតែមិនតិចជាងរាប់រយស្ថាប័ននោះទេ ហើយស្ថាប័នសារព័ត៌មានខ្លះ បំពេញការងាររបស់ខ្លួនប្រកបទៅដោយវិជ្ជាជីវៈ និងក្រមសីលធម៌ល្អ រីឯស្ថាប័នសារព័ត៌មានខ្លះទៀត គ្រាន់តែសុំអាជ្ញាប័ណ្ណពីក្រសួងព័ត៌មាន ដើម្បីធ្វើសកម្មភាពដើរជំរិតទាប្រាក់ពីប្រជាពលរដ្ឋដែលប្រកបរបរតិចតួចដើម្បីចិញ្ចឹមក្រុមគ្រួសាររបស់ពួកគេប្រចាំថ្ងៃ តែសារព័ត៌មានមួយចំនួនតូចតែងតែឆ្លៀតឱកាសធ្វើសកម្មភាពខុសពីវិជ្ជាជីវៈ ដែលជាហេតុធ្វើអោយខូចឈ្មោះទៅដល់ស្ថាប័នសារព័ត៌មានផ្សេងៗទៀត ជាពិសេសនោះគឺប៉ះពាល់ដល់ក្រសួងព័ត៌មានទាំងស្រុង។ ជាមួយគ្នានេះដែលប្រជាពលរដ្ឋនូវតែមានការងឿងឆ្ងល់ជាខ្លាំងថា ហេតុអ្វីក្រសួងព័ត៌មាន ដែលត្រូវជាអាណាព្យាបាលរបស់អ្នកសារព័ត៌មាន មិនមានចំណាប់ការណ៍ ទៅលើក្រុមអ្នកសារព័ត៌មានខិលខូចទាំងនោះ ! !។

ហើយមានការលើកឡើងទៀតថា សារព័ត៌មានទាំងនេះ មិនខំប្រឹងប្រែងជួយបំរើការងារដល់សង្គមទេ តែបែជាដើររំខានទៅដល់ប្រជាពលរដ្ឋទៅវិញ សួថាតើនេះជាវិជ្ជាជីវៈ និងក្រមសិលធម៌របស់អ្នកសារព័ត៌មាន រឺក៏យ៉ាងណា?

ហើយថ្មីៗនេះផងដែរ ក៏មានសារព័ត៌មានមួយដែលហៅខ្លួនថាជា បណ្តាញសារព័ត៌មាន ខ្លុយខ្មែរដើម្បីសន្តិភាពមាតុភូមិ បានធ្វើសកម្មភាពយ៉ាងសកម្ម ហើយនឹងបានចោទប្រកាន់ទៅលើបងប្អូនអាជីវករ ខាងលើនោះ អំពីការប្រកបរបរបស់ពួកគាត់ ទាំងមិនដឹងថាការបើកអាជីវកម្មរបស់បងប្អូនប្រជាពលរដ្ឋ មានការទទួលស្គាល់ពីរដ្ឋ ឬក៏អាជ្ញាប័ណ្ណពីក្រសួងដែលពាក់ព័ន្ឋក្នុងការប្រកបអាជីវកម្មដែរឬទេ? ដែលជាការធ្វើអោយប៉ះពាល់ទៅដល់ កិត្តិយស សេចក្តីថ្លៃថ្លូរ របស់អាជីវករខាងលើ។  ម្យ៉ាងទៀត ស្ថាប័នសារព័ត៌នេះផងដែរ បើយោងតាមការបញ្ចាក់របស់ប្រជាពលរដ្ឋ នឹងរូបភាពមួយចំនួនពីការចំរឹតទារប្រាក់របស់ពួកគេ។ នេះជាសម្តីរបស់ប្រជាពលរដ្ឋ នឹងអាជីវក (ដែលសុំមិនបញ្ចោញឈ្មោះ) នឹងអ្នកប្រកបអាជីវកម្មផ្សេងៗទៀត នៅតាមទីផ្សារនានា និងផ្ទះប្រជាពលរដ្ឋផ្ទាល់ ដែលជាទីកន្លែងប្រកបរបររបស់ពួកគេ។ ​ ហើយនេះក៏ជាហេតុបង្កអោយមានការកកស្ទះចរាចរណ៍ និងជាការរំខានយ៉ាងខ្លាំងទៅដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចរាចរណ៍នៅតាមដងផ្លូវ មានការពិបាកនឹងធ្វើដំណើរលើផ្លូវដោយសារការធ្វើសកម្មភាពផ្សាយ មិនគិតពីបញ្ហាចរាចរណ៍។

នេះគឺជាvideo ព្រមទាំងរូបភាពបញ្ជាក់ពីបញ្ហាផ្សាយមិនខ្វាយខ្វល់ពីអ្នកដំណើរតាមដងវិថីរបស់សារព័ត៌មាន ខ្លុយខ្មែរដើម្បីសន្តិភាពមាតុភូមិ ។ សង្ឈឹមថាស្ថាបន៍ពាន់ពន្ធ័ក៏ដូចជាក្រសួងព័ត៌មាន និងមានវិធានការចំពោះសារពត៍មាន ខ្លុយខ្មែរដើម្បីសន្តិភាពមាតុភូមិ ដើម្បីកុំអោយសារព័ត៌មាននេះរំខានដល់រការរកទទួលទានរបស់ប្រជាពលរដ្ធតទៅទៀត!

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram