ឥណ្ឌូណេស៊ី ខំខ្នះខ្នែងស្វែងរកប្រអប់ខ្មៅរបស់យន្តហោះដែលធ្លាក់…

ក្រោយអាចកំណត់ពីទីតាំងនៃប្រអប់ខ្មៅទាំងពីររបស់យន្តហោះដែលធ្លាក់ អាជ្ញាធរឥណ្ឌូណេស៊ី បានបញ្ជូនក្រុមអ្នកជំនាញខាងមុជទឹកឲ្យទៅស្វែងរកប្រអប់ខ្មៅដោយមិនបង្អង់យូរឡើយ។ ចំណែកអ្នកស៊ើបអង្កេតឥណ្ឌូណេស៊ី បាននិយាយនៅថ្ងៃចន្ទ ទី១១ មករាថា អ្នកបើកយន្តហោះ មិនបានប្រកាសពីភាពអាសន្ន ឬបញ្ហាបច្ចេកទេសណាមួយនោះទេមុនពេលធ្លាក់ចូលសមុទ្ទជ្វា។


មកទល់នឹងពេលនេះ ឥណ្ឌូណេស៊ីនៅមិនទាន់អាចស្វែងរកឃើញពីមូលហេតុដែលបណ្តាលឲ្យយន្ដហោះប៊ូអ៊ីង៧៣៧-៥០០ របស់ក្រុមហ៊ុនអាកាសចរណ៍ស្រីវីចាយ៉ា (Sriwijaya Air) ធ្លាក់ចូលសមុទ្ទឡើយ។ ដូច្នោះហើយ ការស្វែករកឃើញប្រអប់ខ្មៅគឺជាក្តីសង្ឃឹមតែមួយគត់ដែលអាចឲ្យគេរកឃើញព័ត៌មានសំខាន់ៗ និងឈានដល់ការកំណត់មូលហេតុនៅពីក្រោយឧបទ្ទវហេតុធ្លាក់យន្តហោះនេះ។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram