អគ្គីភ័យឆេះហាងមួយកន្លែងបង្ករមកពីឆ្លងចរន្តអគ្គីសនី បណ្ដាលឱ្យឆេះខូចខាតស្ទើរទាំងស្រុង នៅខណ្ឌទួលគោក…

ភ្នំពេញ ៖ ហេតុការណ៍អគ្គីភ័យឆាបឆេះឡើងនៅវេលាម៉ោង ១៦:១៥នាទីល្ងាច ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ មានករណីអគ្គីភ័យឆេះហាងមួយកន្លែង តាមបណ្ដោយផ្លូវលេខ ២១៥ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

កម្លាំងជំនាញផ្នែកអគ្គីភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ករណីឆេះនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ធ្វើឲ្យខូចខាតឆេះអស់ប្រហែលជា ៧០% មានដូចជាម៉ាស៊ីនត្រជាក់ តុកៅអី សម្ភារ:ភ្លេង ព្រមទាំងសម្ភារ:មួយចំនួនទៀត និងពុំបានឆេះរាលដាល ដល់ផ្ទះអ្នកជិតខាងឡើយ ។

ក្នុងការពន្លត់អគី្គគភ័យនេះ បានប្រើប្រាស់រថយន្តពន្លត់ អគី្គគភ័យជាច្រើនគ្រឿង ៖ រថយន្តការិយាល័យអគ្គីភ័យ រាជធានីភ្នំពេញចំនួន ០៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ ឡាន ស្មើនឹង ១២ម៉ែត្រគូប ។

ករណីគ្រោះអគ្គីភ័យនេះ មិនបណ្តាលឲ្យមានអ្នកស្លាប់ ឬរបួសឡើយ ហើយត្រូវបានពន្លត់ចប់នៅម៉ោង១៦:៥០នាទីល្ងាច នាថ្ងៃដដែល៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram