រថយន្តកុងតឺន័រមួយគ្រឿងសង្ស័យអ្នកបើកបរងងុយដេក បើកបរក្នុងលឿនបណ្ដាលឱ្យរេចង្កូតបុកនឹងរនាំងពុះចែកទ្រូងផ្លូវបាក់អស់ជាច្រើនកង់…
ខេត្តព្រះសីហនុ ៖ រថយន្តកុងតឺន័រមួយគ្រឿងសង្ស័យអ្នកបើកបរងងុយដេក និងបើកលឿនបណ្ដាលឱ្យរេចង្កូតបុកនឹងរនាំងពុះចែកទ្រូងផ្លូវ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ រថយន្តធុនធំមួយគ្រឿងបានបុករះក្បាលនាគរនាំងពុះចែកទ្រូងផ្លូវជាតិលេខ៤ នៅចំណុចទីប្រជុំជនផ្សារវាលរេញអស់ជាច្រើនកំណាត់កាលពី ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ ។

បើតាមសមត្តិកិច្ចប្រាប់ថា៖ រថយន្តនេះអាចបើកបរក្នុងល្បឿនលឿនទើបបណ្ដាលឲ្យបុកធ្ងន់ធ្ងរដូចនេះ តែយ៉ាងណាមិនបង្កដល់មនុស្សរងរបួសឡើយ។

បច្ចុប្បន្នរថយន្តត្រូវបានសមត្ថកិច្ចស្ទូចទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់រងចាំម្ចាស់ក្រុមហ៊ុនចូលខ្លួនមកដោះស្រាយតាមនិតិវិធីនៃច្បាប់ ៕

