ការចាប់ផ្តើមអនុវត្តនូវច្បាប់ចរាចរណ៍ផ្លូវគោក ដែលទើបកែប្រែ ដោយបង្កើនប្រាក់ផាកពិន័យលើអ្នកល្មើសច្បាប់ចរាចរណ៍ពី ៣ ទៅ ៥ដង…

ភ្នំពេញ៖ នៅក្នុងខែឧសភា ឆ្នាំ២០២០ មានព្រឹត្តិការណ៍ជាតិជាច្រើន បានកើតឡើង។ ក្នុងនោះ មានព្រឹត្តិការណ៍សំខាន់ៗ ដែលបានលេចធ្លោ រួមមាន៖ ការចាប់ផ្តើមអនុវត្តនូវច្បាប់ចរាចរណ៍ផ្លូវគោក ដែលទើបកែប្រែ ដោយបង្កើនប្រាក់ផាកពិន័យលើអ្នកល្មើសច្បាប់ចរាចរណ៍ពី ៣ ទៅ ៥ដង រដ្ឋមន្ត្រីថ្មី ក្រសួងយុត្តិធម៌ បើកយុទ្ធនាការ ដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត ព្រមទាំងការធូរស្រាលនៃស្ថានភាពជំងឺកូវីដ១៩ ជាដើម។

១-ច្បាប់ចរាចរណ៍ថ្មី ត្រូវបានអនុវត្ត ចាប់ពីថ្ងៃទី១ ខែឧសភា៖
កាលពីថ្ងៃទី១ ខែឧសភា កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស បានចាប់ផ្តើមរឹតបន្ដឹងអនុវត្តច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស តាមរយៈការផាកពិន័យអ្នកល្មើសច្បាប់ ដោយដំឡើងប្រាក់ផាកពិន័យពី ៣ ទៅ ៥ដង។អ្នកល្មើសនឹងច្បាប់ចរាចរណ៍ ដែលភាគច្រើន ជាអ្នកធ្វើដំណើរតាមម៉ូតូ និងរ៉ឺម៉កម៉ូតូ ដោយមិនពាក់មួកសុវត្ថិភាព និងអ្នកបើកបររថយន្ត ដោយពុំពាក់ខ្សែក្រវាត់សុវត្ថិភាព។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram