ឯកឧត្តម ប៉ុល រតនា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃ អគ្គស្នងការនគរបាលជាតិ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំ ព្រែកចង្ក្រាន ប្រារព្ធពីធីបុណ្យឆ្លងសមិទ្ធផលនានាក្នុងវត្តព្រែកចង្ក្រានលើ…
នាព្រឹកថ្ងៃ ច័ន្ទ ទី ០៩ ខែ មីនា ឆ្នាំ ២០២០ នៅ វត្ត រតនៈសោភារាម ហៅ វត្តព្រែកចង្ក្រានលើ បានប្រារព្ធពីធីបុណ្យឆ្លងសមិទ្ធផលនានាក្នុងវត្ត និង ផ្លូវបេតុង ១ ខ្សែប្រវែង ២៦៥ ម ក្រោមអធិបតីភាព ឯកឧត្តម ប៉ុល រតនា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃ អគ្គស្នងការនគរបាលជាតិ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំ ព្រែកចង្ក្រាន ។
ធីបុណ្យឆ្លងសមិទ្ធផលក្នុងវត្ត សមាសភាពអញ្ជើញ ចូលរួមមាន ៖
– ព្រះសង្ឃ ចំនួន ៦ អង្គ – លោក នួន ថូ ប្រធានក្រុមប្រឹក្សាស្រុក ស៊ីធរកណ្តាល និង សមាជិកក្រុមប្រឹក្សា – លោកស្រី វ៉ន ពៅ អភិបាលរង ស្រុក និងមន្ត្រីជុំវិញស្រុក – លោកមេឃុំ ក្រុមប្រឹក្សាឃុំ មេ ប៉ុស្តិ៍ ប្រជាការពារ យុវជនបក្ស ឧបាសក ឧបាសិកា លោកយាយ លោកតា និងប្រជាពលរដ្ឋ សរុប ៣៥៧ នាក់ ។ ឯកឧត្តម ប៉ុល រតនា ប្រគេនបច្ច័យកសាងវត្ត ព្រែកចង្ក្រានលើ ចំនួន ២០០០ ដុល្លារ ឧបត្ថម្ភ ពុទ្ធបរិស័ទ ក្នុងកម្មវិធីបុណ្យ ចំនួន ៥ ១៨០ ០០០ រៀល ស្មើនឹង ១២៩៥ ដុល្លារ ។
ឧបត្ថម្ភថ្លៃជួសជុលក្បាលស្ពានឈើ នៅភូមិ បាប្រិយ ចំនួន ១៩៥០ ដុល្លារ – ប្រគេនម៉ូតូ មួយគ្រឿង តំលៃ 950$ ដល់ ព្រះតេជគុណ ឡុង សុផល ចៅអធិការវត្ត ព្រែកចង្ក្រានក្រោម។
– ឧបត្ថម្ភ សិស្ស ឈ្មោះ តុង គឹមឡា ចំនួន ១០០ ដុល្លារ ធ្វើសោហ៊ុយទៅ ប្រលងសិស្សពូកែ ទូទាំងប្រទេស នៅខេត្ត បាត់ដំបង – ចំណាយផ្សេងៗ ១០០ ដុល្លារទៀត **សរុប ចំណាយជាទឹកប្រាក់ចំនួន ៦ ៣៩៥ ដុល្លារ ។
ជាចុងក្រោយក្នុងការពីធីបុណ្យឆ្លងសមិទ្ធផល ឯកឧត្តម ប៉ុល រតនា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃ អគ្គស្នងការនគរបាលជាតិ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំ ព្រែកចង្ក្រាន បានប្រគល់ប័ណ្ណសរសើរ ទៅកាន់លោក តាអាចារ្យ និង ព្រះសង្ឃ ដើម្បីជាការលើកទឹកចិត្ត។













