ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តចូលរួមទប់ស្កាត់ការរីករាលដាលជម្ងឺ COVID-19 និងយោងប្រសាសន៍ដឹកនាំរបស់លោកអភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ÷…
នៅថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ចាប់ពីម៉ោង ១៩:០០នាទីយប់ ដល់ម៉ោង ២៣:០០នាទីលោក ចាន់ គន្ថេត អភិបាលរងខណ្ឌ ដឹកនាំក្រុមការងារចម្រុះថ្នាក់ខណ្ឌចុះណែនាំ និង ត្រួតពិនិត្យ ទីតាំងអាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋាន មួយចំនួន និងបានចុះបិទសកម្មភាពអាជីវកម្មចំនួន០២ទីតាំង ជាលទ្ធផលទទួលបានដូចខាងក្រោម÷

១-សង្កាត់បឹងរាំង
-បានចុះត្រួតពិនិត្យភោជនីយដ្ឋាន ជី អ៉ឹម (GM) ផ្លូវលេខ២២២ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ដោយបានបង្ហោះសកម្មភាពអាជីវកម្មរបស់ខ្លួនជាបៀហ្គាឌិនខុសពីគោលការណ៍ណែនាំ ប៉ុន្តែជាក់ស្តែងទីតាំងនេះជាភោជនីយដ្ឋាន មិនមានអ្នកចំរៀងច្រៀងកំដរភ្ញៀវ ដូចនេះ ក្រុមការងារបានណែនាំដល់ម្ចាស់ទីតាំង អោយចូលរួមគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានម៉ឺងម៉ត់។

២-សង្កាត់ជ័យជំនះ
-បានចុះបិទភោជនីយដ្ឋាន Good Times ជាបណ្តោះអាសន្ន ស្ថិតនៅផ្ទះលេខ ១៤២A11E3 និង១៤២A12E3 ផ្លូវលេខ១៧២ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រហូតដល់មានគោលការណ៍ថ្មី។
៣-សង្កាត់ផ្សារថ្មីទី៣

- បានចុះបិទ ភោជនីយដ្ឋាន អេហ្សិច ឡោញ (AZ Lounge) ជាបណ្តោះអាសន្ន ស្ថិតនៅផ្ទះលេខ២៩ ផ្លូវលេខ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រហូតដល់មានគោលការណ៍ថ្មី។
- បានធ្វើកំណត់ហេតុណែនាំដល់ម្ចាស់ទីតាំងមួយចំនួនក្នុងហ្គោលឌិនសូរិយាម៉ល ដូចខាងក្រោម÷
+ភោជនីយដ្ឋាន ប្រូ អែន ស៊ីស
+ភោជនីយដ្ឋាន 24ម៉ោងឌ្រីង
+ភោជនីយដ្ឋាន អូប៉ាម៉ា
+ភោជនីយដ្ឋាន Fly និងម៉ូឌូ
ត្រូវដកឧបករណ៍ភ្លេងចេញទាំងអស់ដោយទុករយៈពេល២ថ្ងៃ ។
*ក្នុងករណីមិនអនុវត្តតាមការណែនាំ រដ្ឋបាលខណ្ឌនឹងអនុវត្តវិធានការរដ្ឋបាលចុះដកហូតសម្ភារៈដោយមិនទទួលខុសត្រូវ និងបិទទីតាំងនោះជាស្ថាពរ។
- បានធ្វើកំណត់ហេតុណែនាំដល់ម្ចាស់ទីតាំងមួយចំនួនក្នុងហ្គោលឌិនសូរិយាម៉ល ដូចខាងក្រោម÷







