សូមប្រុងប្រយ័ត្ន ! ល្បិចថ្មី បង្កើតអត្តសញ្ញាណប័ណ្ណ ក្លែងក្លាយ ដើរបោកប្រាស់ ទិញ របស់ បង់ រំលស់ ឬ ដាក់បញ្ចាំ ផ្សេង ៗ សមត្ថកិច្ចកំពុងស្រាវជ្រាវរកមុខសញ្ញា…

ភ្នំពេញ ៖ យោងតាមការចុះផ្សាយរបស់អគ្គស្នង ការដ្ឋាននគរបាលជាតិ បានឲ្យដឹងថាក្រុមការ ងារប្រតិកម្មរហ័សនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូម ជម្រាប ជូន សាធារណជន អ្នក សារព័ត៌ មាន និង អ្នក និយម ប្រើប្រាស់ បណ្ដាញ ទំនាក់ ទំនងសង្គម សូម មេត្តា ទទួល ជ្រាប និង ជួយ ផ្សព្វផ្សាយ ព័ត៌មាន នេះ បន្ត ទៅ កាន់ មហាជន អាជីវករទាំងអស់។

ដើម្បី ចូលរួម បង្ការ ទប់ស្កាត់ ករណី បទល្មើស ឆបោក តាម មធ្យោបាយ និង រូបភាព ផ្សេងៗ ពាក់ព័ន្ធ នឹង មុខសញ្ញា សង្ស័យ ខាងក្រោម ប្រើ ប្រាស់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរក្លែងក្លាយ ប្រព្រឹត្ត បទល្មើស ទិញ លក់ បង់ រំលស់ ឬ ដាក់ បញ្ចាំផ្សេង។ បច្ចុប្បន្ន សមត្ថកិច្ច ជំនាញ កំពុង បើក ការ ស៊ើបអង្កេត ស្រាវជ្រាវ ស្វែងរក មុខ សញ្ញានេះមកផ្ដន្ទាទោសតាមច្បាប់ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram