ចុះបិទហាងលក់អាហារបំប៉ន ស្រី នាង សម្រស់ធម្មជាតិ ក្រុងសៀមរាប សមត្ថកិច្ច អះអាងថា គ្មានច្បាប់អនុញ្ញាតិ…
ខេត្តសៀមរាប ៖ ម្ចាស់ទីតាំងផលិត ផល នោះ ត្រូវបាន សមត្ថកិច្ចហៅយកទៅសួរនាំនៅការិយាល័យនគរបាលសេដ្ឋកិច្ច ខេត្តសៀមរាប នៅវេលាម៉ោងជាង ៤ល្ងាច ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ។
ទីតាំងលក់ផលិតផល «ស្រីនាងសម្រស់ធម្មជាតិ» ប្រឹក្សា និងលក់ផលិតផលសម្រស់ធម្មជាតិ ស្ថិតនៅ តាមបណ្តោយផ្លូវ លោកតាណឺយ ក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។

ក្នុងពេលដឹកនាំកម្លាំងចុះពិនិត្យទីតាំងនោះ អ្នកគ្រូវេជ្ជបណ្ឌិត លី វណ្ណៈ ប្រធានការិយាល័យនិយ័តកម្ម សុខាភិបាល ខេត្តសៀមរាប បានប្រាប់ ថា ករណីផលិតផលរបស់ «ស្រីនាងសម្រស់ធម្មជាតិ» ប្រឹក្សា និងលក់ផលិតផល សម្រស់ធម្មជាតិ នេះ មាន ៤ប្រភេទ ដែលមិនទាន់បានចុះប្រវេទ គឺវាខុសច្បាប់ គ្រប់គ្រងឱសថ និង គ្រប់គ្រង គ្រឿងសំអាង ហើយគាត់បានផ្សព្វផ្សាយផលិតផល របស់គាត់នោះ គឺវាខុសច្បាប់ទាំងស្រុង ដែលថា ព្យាបាលជា។ តាមពិតផលិតនោះ គឺព្យាបាលជំងឺទេ វាគ្រាន់តែជាអាហារបំប៉នសុខភាព ហើយគាត់បែរជាផ្សព្វផ្សាយ ថា ព្យាបាល គីស ជាអីៗចឹង គឺវាខុសច្បាប់ ទាំងស្រុង។

អ្នកគ្រូបន្តថា ទីតាំងនេះ គ្មានច្បាប់បើកអាជីវកម្ម ពុំទាន់មានលិខិតអនុញ្ញាត និង ផលិតផលរបស់គាត់ភាគច្រើន ចុះលេខបញ្ជិការ មាន ៤មុខ ដូចជា៖ គ្រឿងសំអាង គាត់អត់លេខ និង មួយទៀត ផ្សព្វផ្សាយ ខុស ការពិត ធ្វើឱ្យប្រជាជន មានការភាន់ច្រឡំ ថា ព្យាបាលជា ដែល ធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាជន ដែលខុសពី ការណែនាំរបស់ក្រសួងសុខាភិបាល ។ក្នុងនោះដែរ លោក វរសេនីយ៍ឯក ជ្រិញ គឹមនី ប្រធានការិយាល័យបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប បានប្រាប់តាមទូរស័ព្ទ នៅល្ងាចថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះថា ទីតាំង «ស្រីនាងសម្រស់ធម្មជាតិ» ប្រឹក្សា និងលក់ផលិតផលសម្រស់ ធម្មជាតិ នេះ មានបទល្មើស ៤ចំណុច៖ ទី១/បើកអាជីវកម្ម អត់ច្បាប់។
ទី២/ អាហារ បំប៉ន អត់មានចុះប្រវេទ របស់ក្រសួងសុខាភិបាល ។
ទី៣/ ផាកពិន័យអន្តរកាល តាមច្បាប់ ស្តីពី ឱសថ ។ ទី៤/ផ្អាកអាជីវកម្មបណ្តោះអាសន្ន រង់ចាំឱ្យគាត់ សុំច្បាប់រួចរាល់ ទើបឱ្យបើកដំណើរការឡើងវិញ ៕
