អនុប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ ជួបគ្រោះថ្នាក់ចរាចរណ៏ នៅស្រុកក្រឡាញ់…

ភ្នំពេញ ៖ លោក កង គឹមហាក់ អនុប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ និងជាអតីតមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ បានជួបគ្រោះថ្នាក់ចរាចរណ៏ នៅព្រឹកព្រលឹមថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ ជិតផ្លូវបំបែកស្រុកក្រឡាញ់ ខេត្តសៀមរាប ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ហេតុការណ៍ បង្កឡើងដោយរថយន្តធន់ធំ បើកវ៉ាជែងគ្នាក្នុងល្បឿនលឿនមិនប្រយ័ត្ន បានប៉ះជាមួយម៉ូតូ រួចក៏ជ្រុលមកបុកជាមួយរថយន្ត លោក កង គឹមហាក់យ៉ាងពេញទំហឹងតែម្ដង។

ក្រោយកើតហេតុ ជនបង្ករបើករថយន្តធំ បានរត់គេចខ្លួនបាត់ ពេលនេះរថយន្តសង្គ្រោះបន្ទាន់កំពុងដឹកអ្នករងរបួសទៅមន្ទីរពេទ្យ។

ប្រភពដដែលបញ្ជាក់ថា នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ លោក កង គឹមហាក់ បានរងរបួលស្រាល តែមានម្នាក់រងរបួសធ្ងន់ ដោយក្នុងរថយន្តជិះគ្នា៥នាក់ ក្នុងដំណើរចុះបំពេញបេសកម្មការងារនៅស្រុកស្រីស្នំ ខេត្តសៀមរាប ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram