គណៈបញ្ជាការឯកភាពខណ្ឌចំការមន នៅតែបន្តយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋដែលបានមកលេងនៅលើសួនច្បារមុខណាហ្គាវើល …

ដេីម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ នៅក្នុងសហគម ន៍ នាពេលបច្ចុប្បន្ន

នៅយប់ថ្ងៃអង្គារ ៨កេីត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០

ដោយមានចង្អុលបង្ហាញពីឯកឧត្តមអភិបាល រាជធានីភ្នំពេញ និងលោកអភិបាលខណ្ឌចំការមន

គណៈ បញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក កែវ សំណាង អភិបាលរងខណ្ឌចំការមន បន្តចុះត្រួតពិនិត្យស្ថានភាពបងប្អូនប្រជាពលរដ្ឋដែលបានមកលេងនៅលើសួនច្បារមុខណាហ្គាវើល ដែលក្រុមហ៊ុន ណាហ្គាវេីល បានតុងតែងភ្លេីងលម្អនៅសួនច្បារ។

ហេីយជាមួយគ្នានោះផងដែរ គណៈបញ្ជាការឯកភាពខណ្ឌ បានចែកម៉ាស និងផ្សព្វផ្សាយក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ នៅក្នុងសហគម ន៍ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ដល់បងប្អូនប្រជាពលរដ្ឋដែលបានអញ្ជេីញមកលេងនៅសួនច្បារ ណាហ្គាវេីលដ៏ ផងដែរ។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram