មួយករណីទៀតហើយ! ប្តីយកដុំថ្មផ្តាច់ជីវិតប្រពន្ធនៅក្នុងថ្លុកឈាម…
ខេត្តសៀមរាប ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានទំនាស់ហិង្សានៅក្នុង ក្រុមគ្រួសារមួយរហូតឈានដល់ស្ត្រីជាប្រពន្ធបានបាត់បង់ជីវិតនៅក្នុងថ្លុកឈាម ក្រោមកណ្តាប់ដៃដៃប្ដីរបស់ខ្លួន។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្ទះកម្មករ ស្នាក់នៅក្នុងក្រុម២៧ ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប។

សេចក្តីរាយការណ៍បន្តថា ជនសង្ស័យជាប្តីខាងលើឈ្មោះ ផេន ធាន អាយុ៣៦ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅខេត្តកំពង់ចាម និងជនរងគ្រោះមានឈ្មោះ ស៊ឹម សម្ព័ស ភេទស្រី អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ដូចគ្នា ត្រូវជាប្រពន្ធជនដៃដល់ មានស្រុកកំណើតនៅភូមិថ្មសិន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត បច្ចុប្បន្នស្នាក់នៅ

កន្លែងសាងសង់ សំណង់ខាងលើ។បើតាមប្រភពពីកម្លាំងកងរាជអាវុធខេត្តសៀមរាប បានប្រាប់ថា ករណីឃាត.កម្មខាងលើនេះ បង្កឡើងដោយបុរសជាប្ដីបានធ្វើសកម្មភាពដោយយកដុំថ្មវាយទៅលើប្រពន្ធខ្លួនឯង (ជនរងគ្រោះ) បណ្តាលឱ្យបាត់បង់ជីវិតនៅក្នុងថ្លុកឈាមតែម្តង។ ចំពោះមូលហេតុ គឺមកពីមានទំនាស់គ្នារវាងប្តីប្រពន្ធ ហើយតាមការពិនិត្យរបស់សមត្ថកិច្ចជំនាញទៅលើសាកសព ស្ត្រីរងគ្រោះបានសន្និដ្ឋានថា ពិតជា

បាត់បង់ជីវិតដោយសារករណីឃាត.កម្មពិតប្រាកដមែន។បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវស្វែងរកជនដៃដល់ ដែលបានរត់គេចខ្លួនបាត់ ដើម្បីចាប់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់។ ចំណែកសាកសពស្ត្រីរងគ្រោះ ត្រូវបានកម្លាំងជំនាញប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕


