លោកកែវចំរើនហៅព្រីងមេល្បែងស៊ីសងខុសច្បាប់កំពង់ធ្វើព្យុះភ្លៀងក្នុងរាជធានីភ្នំពេញសម្ថកិច្ចមិនមានចំណាត់ការ…

រាជធានីភ្នំពេញ៖ ឆ្នោតវៀតណាមនិងល្បែងស៊ីសងជាច្រើនកន្លែងតាមប្រព័ន្ធអនឡាញជាច្រើកកន្លែង
នៅក្នុងទីក្រុងភ្នំពេញដែលគេស្គាល់ថារបស់ឈ្មោះកែវ ចំរើន(ហៅព្រីង)កំពង់តែបើកលេងយ៉ាងរលូន
ដោយមិនដែលឃើញមានកម្លាំងអាជ្ញាធរមានសម្ថកិច្ចចុះបង្ក្រាបឡើយដោយមិនដឹងថាមានខ្សែធំឬមាន
អ្នកធំនៅពីក្រោយខ្នងយ៉ាងណា? ទើបហ៊ានបើកលេងយ៉ាងនេះ?

ប្រភពមួយបានបង្ហើបថា លោក កែវចំរើន(ហៅព្រីង)ជាមេបើកឆ្នោតល្បែងស៊ីសងឆ្នោតវៀតណាម
ខុសច្បាប់និងបើកល្បែងឆ្នោតឡូតូខុសច្បាប់(Keno)ភា្នល់ដាក់លុយរាប់រយ រាប់ពាន់ដុល្លារនៅតាម
ប្រព័ន្ធអនឡាញគ្មានច្បាប់(LOGO796)និងប្រើអាជ្ញារបណ័្ណខុសច្បាប់ដាក់ពង្រាយកូនចៅ(កូនកញ្ជ្រែង)កត់កន្ទុយលេខគ្រប់ទីកន្លែងនៅតាមផ្សារនិងទីប្រជុំជនគ្រប់ទីកន្លែងនៅពេញរាជធានីភ្នំពេញយ៉ាងអានាធិបតយ្យគ្មានដែលឃើញសម្ថកិច្ចមូលដ្ឋានណាចុះទៅរំខានទេ។ការដាក់លក់ល្បែងភ្នាល់យ៉ាងសេរី និង
អណាធិបតយ្យនេះពុំមានក្រសួងពាក់ពន្ធឬក៏កម្លំាងមានសម្ថកិច្ចណាមួយមកអន្តរាគមន៍ក្នុងរឿងនេះទេព្រោះឈ្មោះ កែវ ចំរើន(ហៅព្រីង)បានប្រើលុយសូកប៉ាន់ជារៀងរាល់ខែដើម្បីធ្វើជាខ្នងបង្អែកក្នុងការើលក់ល្បែងខុសច្បាប់និងអនាធិបតយ្យទាំងនេះ។

បងប្អូនប្រជាពលរដ្ឋក៏ដូចជាមហាជនទូរទៅបានសូមសំណូមពរទៅដល់ឯក ឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញនិង លោកងភិបាលខណ្ឌ អធិការខណ្ឌទាំង១៤សូមមេត្តាចាត់នូវវិធានការចុះមកចាប់បង្រ្កាបទីតាំងមេល្បែងស៊ីសងឆ្នោតវៀតណាមនិងទីតាំងណេតបង្គប់ល្បែងស៊ីសងគ្មានច្បាប់ធំៗទាំងនេះផង!ព្រោះតាំងពីកើតមានល្បែងស៊ីសងឆ្នោតវៀតណាមនិងណេតល្បែងភ្នាល់តាមប្រព័ន្ធអនឡាញជាច្រើននេះមកបងប្អូនគាត់ឧស្សាហ៍ឃើញកើតមាននៅអំពើហិង្សា ចោរលួច ចោរឆក់ ចោរប្លន់ ជាញឹកញាប់ក្នុងរាជធានីភ្នំពេញ។

គិតសព្វទៅៗគឺខ្លាំងមែន! ព្រោះលោក កែវ ចំរើនហៅព្រីងបើកល្បែងកន្ទុយលេខស្រេចតែចិត្តរាប់ឆ្នាំមកហើយក្នុងរាជធានីភ្នំពេញនេះ តាំងពីជំនាន់លោកស្នងការចាស់ ដល់ស្នងការថ្មី និងលោកអភិបាលរាជធានីចាស់ ថ្មីគ្មានអ្នកណាហ៊ានធ្វើអីទេ?។ដកស្រង់ចេញពីcnn news.com

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram