អគ្គិភ័យលេបត្របាក់ផ្ទះបងប្អូនខ្មែរឥស្លាម៣ខ្នង នៅខណ្ឌឫស្សីកែវ…
ភ្នំពេញ៖អគ្គិភ័យ បានលេបត្របាក់ផ្ទះបងប្អូនខ្មែរឥស្លាមចំនួន៣ខ្នង នាវេលាថ្ងៃត្រង់ទី១២ ខែធ្នូ ឆ្នាំ២០២០ នេះ តាមបណ្តោយផ្លូវលំ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ។

ប្រជាពលរដ្ឋ បានប្រាប់ក្រុមការងារ CPNS NEWS នៅកន្លែងកើតហេតុ ថា អគ្គិភ័យនេះ បានឆេះសន្ធោសន្ធៅ ចេញពីផ្ទះប្រជាពលរដ្ឋ សង្ស័យឆ្លងចរន្តអគ្គិសនី បណ្តាលអោយផ្ទុះ បង្កអគ្គិភ័យឆាបឆេះផ្ទះ បន្តគ្នាចំនួន៣ខ្នង ។

ម្ចាស់ផ្ទះទី១ ឈ្មោះ រូន យ៉ា ភេទប្រុស អាយុ៧៤ឆ្នាំ ។ ម្ចាស់ផ្ទះទី២ ឈ្មោះ រូន ម៉ាត់ ភេទប្រុស អាយុ៥៥ឆ្នាំ ។ ចំណែកម្ចាស់ផ្ទះទី៣ មិនទាន់ស្គាល់ឈ្មោះទេ ៕












