បងប្រុស ហ៊ុន ម៉ាណែត និង បងស្រី ពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចប្រឆាំងកូវិដ១៩…
នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ នេះ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ១៩ ក្រោមការដឹកនាំផ្ទាល់របស់ បងប្រុស ហ៊ុន ម៉ាណែត និង បងស្រី ពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) សហការជាមួយសាលារាជធានីភ្នំពេញ អាជ្ញាធរខណ្ឌចំការមន បានបន្តចុះធ្វើយុទ្ធនាការផ្សព្វផ្សាយអប់រំសុខភាព ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងពីសុខភាពរស់នៅប្រចាំថ្ងៃនូវវិធានការណ៍ការពារជំងឺកូវីដ ១៩ ការពាក់ម៉ាស់ បាញ់អាកុល លាងដៃនឹងសាប៊ូអោយបានញឹកញាប់ ការធ្វើចត្តាឡីស័ក និងគំលាតសុវត្ថិភាពអោយបានត្រឹមត្រូវ ដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះចំនួន ១,២០៦ គ្រួសារ ស្មើនឹង ៦,៤៤៤ នាក់ ដែលរស់នៅក្នុង ភូមិទចំនួន ៤ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។










សូមគោរពអរគុណដល់ក្រុមគ្រូពេទ្យអស់ពីបេះដូង
