កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន…

ខេត្តបាត់ដំបង៖ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀននៅវេលាម៉ោង ១២:៣០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចវាលស្រែ ១០០០ ស្ថិតក្នុងភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុង/ខេត្តបាត់ដំបង។

កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អាន ផាន់ណា ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរលក់ត្រី មានទីលំនៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុង/ខេត្តបាត់ដំបង ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។

ដោយបានដកហូតវត្ថុតាងម្សៅក្រាមពណ៌សថ្លា (ទឹកកក) ចំនួន ០១ កញ្ចប់, ម៉ូតូចំនួន ០១ គ្រឿង និងឧបករណ៍ឆក់ត្រីចំនួន ០១ឈុត ។បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជ អាវុធហត្ថខេត្ត កសាងសំណុំរឿងតាមនីតិវិធី ។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram