-ត្រូវឆ្លេីយថាទេចំពោះគ្រឿងញៀនត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន…

ខេត្តបាត់ដំបង÷

-ពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៤និង៤៥ នាទី នៅចំណុចក្រុមទី ០៦ ភូមិ រំចេក២ សង្កាត់ រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាម មតិដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ក៏ដូចយោបល់របស់លោកឧត្តម សេនីយ៍ត្រី កុយ ហៀង ស្នងការរងផែន ការងារគ្រឿងញៀន លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង ដឹកនាំកម្លាំងជំ នាញផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយ កម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលរតន: នៃអធិការ ដ្ឋាននគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្រ្កាបករណីជួញដូរ និង រក្សាទុកដោយខុស ច្បាប់នូវសារធាតុញៀន ០១ ករណី ក្នុងបទល្មើសជាក់ស្តែង ដោយឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់
១-ឈ្មោះ បាន សាន ភេទប្រុស អាយុ ១៧ ឆ្នាំមានទីលំនៅ ភូមិ រំចេក២ សង្កាត់រតន: ក្រុងបាត់ ដំបង ខេត្តបាត់ដំបង


២-ឈ្មោះ កាន់ លំអង ហៅម៉ារី ភេទស្រី អាយុ ៣២ ឆ្នាំមានទីលំនៅ ភូមិ រំចេក២ សង្កាត់ រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
-*វត្ថុតាងចាប់យកបានរួមមាន៖ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកចំនួន ៣២ កូនថង់ សង្ស័យមានសារធាតញៀនប្រភេទ មេតំហ្វេតាមីនម៉ាទឹកកក ICE(ទម្ងន់ ៧.៣១ក្រាម ទាំងសំបក)
-ថ្នាំគ្រាប់ពណ៌ក្រហមមានត្រា WYចំនួន០៤ គ្រាប់ សង្ស័យមានសារធាតុញៀនប្រភេទមេតំហ្វេតាមីនយ៉ាម៉ា
-ទូរស័ព្ទដៃចំនួន០១ គ្រឿង
-សម្ភារ:ប្រើប្រាស់ និង ច្រករំលែកថ្នាំញៀន០១ ចំនួន
-ម៉ូតូ០១ គ្រឿងម៉ាកហុងដាឌ្រឹម សេ១២៥ សេរ៊ីឆ្នាំ២០១៩ ពណ៌ខ្មៅ

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តបន្តទៅ តាមផ្លូវច្បាប់៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram