បន្តអនុវត្តតាមផែនការណែនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី…
រាជធានីភ្នំពេញ៖ នៅរសៀសថ្ងៃចន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល បានដឹកនាំ និងបែងចែកក្រុមការងារចុះផ្សព្វផ្សាយ និងចែកម៉ាសជូនប្រជាពលរដ្ឋ អាជីវករ និងសាធារណៈជនក្នុងមូលដ្ឋានខណ្ឌកំបូល ដែលមាន៧ ក្រុមដូចខាងក្រោម៖
I- ផ្លូវបេតុងចូលវត្តស្វាយផ្អែម និងភូមិព្រៃបឹង ដឹកនាំដោយ លោក ហោ វាសនា អភិបាលរងខណ្ឌ រួមជាមួយន្រ្តីរាជការសាលាខណ្ឌ-សង្កាត់ មន្រ្តីនគរបាលខណ្ឌ និងមន្រ្តីកងរាជអាវុធហត្ថខណ្ឌ ចែកម៉ាសចំនួន ២,០០០ម៉ាស ។
II- ភូមិត្រពាំងគល់ ដឹកនាំដោយ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌ និងបែងចែកជា ០៣គោលដៅ៖

- គោលដៅទី១៖ ផ្សារត្រពាំងគល់ និងភូមិត្រពាំងគល់ ដឹកនាំដោយលោកស្រី ទេព កញ្ចនា និងលោក ម៉ែន សាម៉ាឌី អនុប្រធានការិយាល័យសេ្ឋដកិច្ច និងអភិវឌ្ឍន៍សហគមន៍ រួមជាមួយមន្រ្តីរាជការសាលាខណ្ឌ-សង្កាត់ មន្រ្តីនគរបាលខណ្ឌ និងមន្រ្តីកងរាជអាវុធហត្ថខណ្ឌ ចែកម៉ាស ២,០០០ម៉ាស ។

- គោលដៅទី២៖ ផ្សារពិភពថ្មីទី១ និងអាជីវករ ប្រជាពលរដ្ឋជុំវិញផ្សារ ដឹកនាំដោយលោក ហ៊ុយ វុទ្ធីរ៉ា អនុប្រធានការិយាល័យសេ្ឋដកិច្ច និងអភិវឌ្ឍន៍សហគមន៍ រួមជាមួយន្រ្តីរាជការសាលាខណ្ឌ-សង្កាត់ មន្ត្រីនគរបាលខណ្ឌ និងមន្រ្តីកងរាជអាវុធហត្ថខណ្ឌ ចែកម៉ាស ២,០០០ម៉ាស

- គោលដៅទី៣៖ អាជីកម្មដ្ឋាន និងប្រជាពលរដ្ឋបុរីពិភពថ្មីជាប់ផ្លូវជាតិលេខ ៤ (ចាប់ពីច្រកចូលផ្សារខាងកើត ដល់ក្លោងទ្វារវត្តស្ងួនពេជ្រ) ដឹកនាំដោយ លោក ម៉ៅ បុប្ផាមករា អនុប្រធានការិយាល័យសេ្ឋដកិច្ច និងអភិវឌ្ឍន៍សហគមន៍ រួមជាមួយន្រ្តីរាជការសាលាខណ្ឌ-សង្កាត់ មន្រ្តីនគរបាលខណ្ឌ និងមន្រ្តីកងរាជអាវុធហត្ថខណ្ឌ ចែកម៉ាស ២,០០០ម៉ាស
III- បុរីសែនមនោរម្យ ដឹកនាំដោយ លោក លឹម ចាន់ដាវុធ នាយករដ្ឋបាល រួមជាមន្រ្តីរាជការសាលាខណ្ឌ-សង្កាត់ មន្ត្រីនគរបាលខណ្ឌ និងមន្រ្តីកងរាជអាវុធហត្ថខណ្ឌ ចែកម៉ាស ២,០០០ម៉ាស
IV- ផ្លូវបេតុងចូលវត្តតាមភេម និងផ្សារក្រមួនភូមិតាកេរ្តិ៍ កំបូល ដឹកនាំដោយ លោក គន់ ចាន់សុភារី នាយករងរដ្ឋបាលខណ្ឌ រួមជាមួយន្រ្តីរាជការសាលាខណ្ឌ-សង្កាត់ មន្រ្តីនគរបាលខណ្ឌ និងមន្រ្តីកងរាជអាវុធហត្ថខណ្ឌ ចែកម៉ាស ២,០០០ម៉ាស
V- ផ្លូវបេតុង ច្រកចូលសាលាខណ្ឌ និងភូមិគល់ ដឹកនាំដោយ លោក ទ្រី ណារ៉េត នាយករងរដ្ឋបាលខណ្ឌ រួមជាមួយន្រ្តីរាជការសាលាខណ្ឌ-សង្កាត់ មន្រ្តីនគរបាលខណ្ឌ និងមន្រ្តីកងរាជអាវុធហត្ថខណ្ឌ ចែកម៉ាស២,០០០ម៉ាស
សរុបម៉ាសដែលចែកជូនបងប្អូនប្រជាពលរដ្ឋ អាជីករ កម្មករ កម្មការិនី និងសាធារណៈជនសរុបចំនួន ១៤,០០០(ដប់បួនពាន់)ម៉ាស ។





