ក្រសួងធនធានទឹក ជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី០៩-១៧ ខែធ្នូ ឆ្នាំ​២០២០​​​ …

​​​ សីតុណ្ហភាពអប្បបរមា ពី២០-២៦អង្សាសេ និងអតិបរមា ពី២៨-៣២អង្សាសេ(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី០៩ ដល់ ១៧ ខែធ្នូ ឆ្នាំ២០២០។

ក្រសួងបានឲ្យដឹងថា ជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន រំកិលឡើងទៅលើជាមួយនឹងខ្យសល់មូសុងឦសាន បក់ខ្សោយមកលើកម្ពុជា។ សម្រាប់ថ្ងៃទី១១-១៥ ខែធ្នូ ប្រទេសកម្ពុជា នឹងទទួលឥទ្ធិពលពីក្រមិតសម្ពោធទាបខ្សោយ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល

  • សីតុណ្ណភាពអប្បបរមា មានពី២២-២៥ អង្សាសេ
  • សីតុណ្ណភាពអតិបរមា មានពី២៨-៣២អង្សាសេ

២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន

  • សីតុណ្ណភាពអប្បបរមា មានពី២០-២២ អង្សាសេ
  • សីតុណ្ណភាពអតិបរមា មានពី២៨-៣០អង្សាសេ

៣៖ តំបន់មាត់សមុទ្រ

  • សីតុណ្ណភាពអប្បបរមា មានពី២៤-២៦ អង្សាសេ
  • សីតុណ្ណភាពអតិបរមា មានពី២៨-៣០អង្សាសេ

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram