អគី្គភ័យឆាបឆេះផ្ទះអាជីវករលក់ប្រេង បណ្ដាលឲ្យមនុស្សម្នាក់រងរបួសម្នាក់ និងខូចខាតទ្រព្យសម្បត្តិអស់មួយចំនួនធំ នៅស្រុកស្ទឹងហាវ…
ខេត្តព្រះសីហនុ ៖ ករណីអគ្គីភ័យដែលឆាបឆេះ មួយកន្លែង កាលពីនៅវេលាម៉ោង ១៣និង០០នាទី ថ្ងៃសៅរ៍ ៥រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ត្រូវនឹង ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចក្បែររង្វងមូលស្ទឹងហាវ ដែលស្ថិតនៅក្រុម១ ភូមិ២ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ម្ចាស់ឈ្មោះ សួន សារិទ្ធ (ទាវតឿ) ភេទប្រុស អាយុ ៤៩ឆ្នាំ មានមុខរបរ អាជីវករលក់ប្រេង ប្រពន្ធឈ្មោះហួត សូនី អាយុ៤៥ ឆ្នាំ ។
មូលហេតុ ៖ ឆាបឆេះពេលកំពង់ប៉ូមសាំងដាក់លក់
ប្រភេទ សំណង់ : ផ្ទះសង់ពីថ្ម ប្រក់ស៉ីប្រូ (ទំហំ ៨ម៉ែត្រ x ១៦ម៉ែត្រ ) ខូចខាតសំភារៈ ឆេះផ្ទះ១ខ្នងទាំងស្រុង និង រថយន្តLuxes 330 ពណ៍ទឹកប្រាក់១គ្រឿង, ម៉ូតូ១២គ្រឿង នឹងបណ្តាលអោយឆេះរាលដាលដល់ ជញ្ចាំងផ្ទះអ្នកក្បែរខាង មួយចំហៀងផ្ទះ(ហូតប៉ាង) តូបលក់ទូរសព្ទ័ ១ (២ម៣ម).តូបលក់កាហ្វេ១ (២ម៣ម) ស្លាប់ មនុស្ស គ្មាន របួស មនុស្ស មនុស្ស១នាក់ រលាកមួយចំហៀងខ្លួន ជាម្ចាស់ផ្ទះ។

១. រថយន្តការិយា ល័យ អគ្គីភ័យ ខេត្តព្រះសីហនុមាន ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ៥ឡាន (សាប៊ូ២ឡាន ទឹក៣ឡាន) ស្មេីនឹង ២០ម៉ែត្រ គូប
២. រថយន្តជំនួយពន្លត់អគ្គីភ័យរបស់កំពង់ផែស្វាយ័ត ចំនួន ១គ្រឿង ប្រេីប្រាស់ទឹកអស់ ១ឡាន ស្មេីនឹង ៤ម៉ែត្រ គូប

៣. រថយន្តពន្លត់អគ្គីភ័យរបស់ក្រុមហ៊ុន តេលា ចំនួន ១គ្រឿង ប្រេីប្រាស់ទឹកអស់ ២ឡាន (សាប៊ូ១ ទឹក១) ស្មេីនឹង ៦ម៉ែត្រ គូប
៤. រថយន្តពន្លត់អគ្គីភ័យរបស់ អ.ហ ខេត្តព្រះសីហនុ ចំនួន ២គ្រឿង ប្រេីប្រាស់ទឹកអស់ ២ឡាន ស្មេីនឹង ៨ម៉ែត្រ គូប
៥. រថយន្តពន្លត់អគ្គីភ័យរបស់ក្រុមហ៊ុន ស៊ូគីមិច ចំនួន ២គ្រឿង ប្រេីប្រាស់ទឹកអស់ ២ឡាន ស្មេីនឹង ៦ម៉ែត្រ គូប
៦. រថយន្តពន្លត់អគ្គីភ័យរបស់ ង៧០ ចំនួន ៣គ្រឿង ប្រេីប្រាស់ទឹកអស់ ១ឡាន ស្មេីនឹង ១២ម៉ែត្រ គូប

៧. រថយន្តពន្លត់អគ្គីភ័យនគរបាលស្រកស្រុកស្ទឹងហាវ ចំនួន ១គ្រឿង ប្រេីប្រាស់ទឹកអស់ ៣ឡាន ស្មេីនឹង ១២ម៉ែត្រ គូប
៨. រថយន្តពន្លត់អគ្គីភ័យរបស់ក្រុមហ៊ុន អិល អេក អរ ចំនួន ១គ្រឿង ប្រេីប្រាស់ទឹកអស់ ១ឡាន (សាប៊ូ១) ស្មេីនឹង ៤ម៉ែត្រ គូប
៩. រថយន្តពន្លត់អគ្គីភ័យនគរបាលស្រកស្រុកព្រៃនប់ ចំនួន ១គ្រឿង ប្រេីប្រាស់ទឹកអស់ ២ឡាន ស្មេីនឹង ៨ម៉ែត្រ គូប
១០. រថយន្តពន្លត់អគ្គីភ័យឃុំកែវផុស ចំនួន ១គ្រឿង ប្រេីប្រាស់ទឹកអស់ ២ឡាន ស្មេីនឹង ៨ម៉ែត្រ គូប
ពន្លត់ចប់ ៖ នៅវេលាម៉ោង ១៥និង០០នាទី នាថ្ងៃខែឆ្នាំដដែរ ៕
