ក្រុមឧទ្យានុរក្ស នៃក្រសួងបរិស្ថាន ប្រទះឃើញដានជើងសត្វដំរីឈ្មោល ១ក្បាល នៅដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី…

(ខេត្តមណ្ឌលគីរី)៖ ក្រុមឧទ្យានុរក្ស នៃក្រសួងបរិស្ថាន នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ បានចុះបានចុះល្បាត ប្រទះឃើញដានជើងសត្វដំរី ជាប្រភេទដំរី (ស្មួល ) ជាដំរីឈ្មោលមិនមានភ្លុក វាចូលចិត្តនៅតែឯង នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី។

នៅកម្ពុជាបច្ចុប្បន្ន ដំរីអាស៊ីមានចំនួនចន្លោះពី៤០០ ទៅ ៦០០ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់ខ្ពង់រាបភាគខាងកើត ក្នុងខេត្តមណ្ឌលគិរី ដែលជាតំបន់ជីវៈចម្រុះដ៏សំបូរបែប ប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត។ ចំណែកដំរីស្រុកត្រូវបានប៉ាន់ស្មានថា មានចំនួន ៧១ក្បាល។

ដែនជម្រកសត្វព្រៃកែវសីមា មានផ្ទៃដីជិត ៣០ម៉ឺនហិកតា គ្របដណ្ដប់ឃុំ៤ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ដែនជម្រកសត្វព្រៃនេះ ត្រូវបានគេអ្នកស្រាវជ្រាវរកឃើញថា ជាតំបន់ដែលមានសក្តានុពលខ្ពស់ សម្រាប់ការអភិវឌ្ឍន៍គម្រោង ទេសចរណ៍ធម្មជាតិនាពេលអនាគត។

ដែនជម្រកសត្វព្រៃកែវសីមា ជាជម្រកសត្វព្រៃ និងរុក្ខជាតិជាង ៦០ប្រភេទ ស្ថិតក្នុងបញ្ជីក្រហម របស់អង្គការ IUCN ដែលជាប្រភេទរងការគំរាមកំហែងឈានទៅរកការផុតពូជ។ ដែនជម្រកសត្វព្រៃនេះ ក៏មានសារៈសំខាន់ជាសាកលសម្រាប់ការអភិរក្សប្រភេទសត្វពានរ ដូចជាស្វាកន្ទុយស និងទោចថ្ពាល់លឿងជាដើម ពពួកខ្លាព្រៃ ដំរីអាស៊ី ក្រុមគោសាទិស និងសត្វស្លាបជាច្រើនប្រភេទ ផសេងទៀត៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram