លោកជំទាវ ហ៊ុន ស៊ីណាត មានប្រសាសន៍ថា បើកម្ពុជាមិនឲ្យចូលចតទៀត គ្នាបានសាំងពីណាចាក់ត្រឡប់ទៅវិញ មនុស្សលើកប៉ាល់បានស្អីហូប បើគេកំពុងតែ..


នាវាដឹកអ្នកដំណើរមួយគ្រឿងត្រូវបាន កម្ពុជា យល់ព្រមអនុញ្ញាតឲ្យនាវាមួយនេះ ចូលចតនៅកំពង់ផែរបស់ខ្លួន បើទោះបីជានាវាមួយគ្រឿងនេះបានទទួលកាបដិសេធពីសំណាក់ប្រទេសចំនួន ៥ រួមក៏ដោយ ប្រទេសដែលធ្វើការបដិសេធមិនឲ្យនាវាដែលមានឈ្មោះថា MS Westerdam នេះចូលចត មានដូចជា ប្រទេស ថៃ ជប៉ុន កោះតៃវ៉ាន់ កោះ ហ្គាំ និងហ្វីលីពីន មូលហេតុដែរប្រទេសទាំង ៥ នោះបដិសេធគឺដោយសារតែ មានភ័យខ្លាចថា មានអ្នកដំណើរនៅលើនាវានោះ អាចមានកូរ៉ូណាវីរុសប្រភេទថ្មី (COVID-19) នេះផងដែរ ។

មនុស្សនៅក្នុងនាវាដឹកអ្នកដំណើរចំនួន ១៤៥៥នាក់ និងអ្នកបម្រើកលើនាវា ៨០២ នាក់ នឹងចូលចតនៅកំពង់ផែខេត្ត ព្រះសីហនុ នៅថ្ងៃព្រហស្បតិ៍ ទី១៣ កុម្ភៈ ស្អែកនេះ។ នាវាដឹកអ្នកដំណើរនេះ ដែលបានអះអាងថា ខ្លួនគ្មានអ្នកដំំណើរឈឺទេនោះអ្នកដំណើរដែលជិះលើនាវានេះ ស្ថិតក្រោមការត្រួតពិនិត្យសុខភាពជាទៀងទាត់ផងដែរ ។នេះបើតាមប្រតិបត្តិកររបស់នាវានេះ Holland America ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឆ្លើយតបថា «ហេតុអ្វីត្រូវសម្រេចអនុញ្ញាតឲ្យនាវានេះចូលចត តើត្រូវឲ្យពួកគេទៅណា បើគេបានបិទអស់ហើយ, ដូចដែលខ្ញុំបាននិយាយហើយថា ជំងឺពិតប្រាកដគឺភាពភ័យខ្លាច មិនមែនជាជំងឺកូរ៉ូណានោះទេ។ ការអនុញ្ញតឲ្យចូលនេះបង្ហាញពីការលុបបំបាត់នូវជំងឺភ័យខ្លាច ដែលកំពុងកើតមាននៅលើពិភពលោកយើងនេះ ហើយកម្ពុជាគ្មានឡើយការរើសអើងពូជសាសន៍ ត្រូវតែចូលរួមសង្រ្គោះក្នុងកិច្ចការមនុស្សធម៌ ខណៈពួកគេកំពុងជួបគ្រោះអាសន្ន»។
ទន្ទឹមនឹងនេះ នៅក្នុងគណនីហ្វេសប៊ុករបស់លោកជំទាវ ហ៊ុន ស៊ីណាត បានបង្ហោះសារថា “??ប្រទេសនិងដែនកោះប្រាំមួយមិនអោយគ្នាចូលចតពិតជាដាច់ចិត្តខ្លាចជំងឺកូរ៉ូណា ជំងឺភ័យខ្លាចធ្វើអោយបាត់បង់ភាពមនុស្សធម៌សំបូរទៅដោយភាពអាត្មានិយម បើកម្ពុជាមិនអោយចូលចតទៀតគ្នាបានសាំងពីណាចាក់ត្រឡប់ទៅវិញ មនុស្សលើ កប៉ាល់បានស្អីហូប បើស្បៀងក៏អស់សាំងក៏ជិតអស់ ។

គាំទ្រការសំរេចចិត្តត្រូវរបស់ថ្នាក់ដឹកនាំកម្ពុជាប្រកបដោយមនុស្សធម៌និងភាពក្លាហានរបស់សម្តេចដែលមានលើស មនុស្សផងទាំងពួង ដោយសារតែភាពក្លាហានសំរេចចិត្តអ្វីមិនដែលខុសនេះហើយទើបសម្តេចលោករកសន្តិភាពជូនជាតិបាន ។ សង្ឃឹមថ្ងៃក្រោយទេសចរណ៍កម្ពុជាបានល្អមកវិញ។ សូមជូនពរដល់បងប្អនកូនក្មួយទាំងអស់ដែលនៅលេីកាប៉ាលសុំជួបតែសេចក្ដីសុខសុខភាពល្អៗគ្រប់ៗគ្នា??”៕
