ប្រើអំពើហិង្សាលើអតីតប្រពន្ធញឹកញាប់ពេក ទីបំផុត ជាប់ខ្នោះបានសម្រេច…
ខេត្តកណ្តាល៖នគរបាលស្រុកស្អាង នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នេះបានឃាត់ខ្លួនបុរសម្នាក់ ពីបទ «ហិង្សាដោយចេតនា» លើអតីតប្រពន្ធជាច្រើន នៅចំណុចផ្សារពាមប្រជុំ ភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។

លោកវរសេនីយ៍ទោ លន ចន្ថា អធិការរងនគរបាលស្រុកស្អាងទទួលផែនព្រហ្មទណ្ឌ ថ្លែងប្រាប់ CPNS NEWS ថា ជនរងគ្រោះឈ្មោះ ភឿន ថាវី ភេទស្រី អាយុ៣៣ឆ្នាំ ។ ចំណែកជនសង្ស័យឈ្មោះ ស៊ន ស៊ុយ អាយុ៣៩ឆ្នាំ មុខរបរ ជាងដែក ។

លោកអធិការរង លន ចន្ថា បន្តថា កន្លងមក នគរបាលប៉ុស្តិ៍បានហៅជនសង្ស័យធ្វើកិច្ចសន្យា ជាច្រើនលើកមកហើយ ។ ប៉ុន្តែ ជនសង្ស័យ នៅតែមិនរាងរាល សោះ នៅតែប្រព្រឹត្តអំពើហិង្សាលើអតីតប្រពន្ធ រហូត ។

ករណីនេះ សមត្ថកិច្ចនឹងបញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ៕



