ជនប្រុសស្រី ៧ នាក់ត្រូវបានកម្លាំងនគរបាល ទន្លេបាសាក់ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ …
ភ្នំពេញ: នៅថ្ងៃទី១៩ ខែវិច្ចិកា ឆ្នាំ២០២០ វេលាម៉ោង ០៣:៣០នាទីទៀបភ្លឺ កម្លាំងល្បាតប៉ុស្តិ៍ នគរបាលទន្លេបាសាក់ សហការជាមួយកម្លាំងផ្នែកគ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឌចំការមនបានចេញល្បាតពួនស្ទាក់ទប់ស្កាត់បទល្មេីសផ្សេងៗនៅក្នុងមូលដ្ឋាន លុមកដល់ចំណុចផ្ទះជួលលេខ៥៩ ផ្លូវព្រះនរោត្តម ក្រុម ១២២ ភូមិ១៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក៏បានប្រទះឃេីញជនសង្ស័យចំនួន០៧នាក់ ស្រី០២នាក់កំពុងសំងំប្រេីប្រាស់គ្រឿងញៀននៅក្នុងបន្ទប់ជួល ភ្លាមនោះកម្លាំងយេីងបានឆ្មក់ចូលបង្រ្កាបបានជនសង្ស័យទាំង០៧នាក់នោះដោយត្រួតពិនិត្យរកឃេីញឧបករណ៍សម្រាប់ប្រេីប្រាស់គ្រឿងញៀនមួយចំនួន និងដកហូតបានក្រាមសថ្លា សង្ស័យសារធាតុញៀនៀនចំនួន១៦កូនថង់តូចរួចកម្លាំងយេីងក៏បាននាំខ្លួនជនសង្ស័យយកមកកាន់ស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ដេីម្បីសាកសួរ ននិងចាត់ការតាមនិតិវិធីច្បាប់។




