រដ្ឋបាលខេត្តតាកែវ ប្រជុំផ្សព្វផ្សាយស្ដីពីការបង្កើតគេហទំព័រហ្វេសប៊ុកផ្លូវការ ក្រុង ស្រុក ដើម្បីងាយទទួលយកបញ្ហាប្រឈម ឬសំណូមពរនានាពីពលរដ្ឋ…
តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃចន្ទទី២ ខែវិច្ឆិកា ឆ្នាំ២០២០ បានអញ្ជើញបើកប្រជុំផ្សព្វផ្សាយ លិខិតរបស់ ក្រសួងមហាផ្ទៃលេខ ២៩៧៦ ស.ជ.ណ ស្ដីពីការបង្កើតគេហទំព័រហ្វេសប៊ុកផ្លូវការ Officials Facebook Page របស់ រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ស្នងការនគរបាល រាជធានី ខេត្ត និងអធិការនគរបាល ក្រុង ស្រុក ខណ្ឌ ដល់ លោកអភិបាលរងខេត្ត លោកអភិបាល អភិបាលរង ក្រុង ស្រុក លោកស្នងការរងនគរបាលខេត្ត លោកអធិការ អធិការរងនគរបាល ក្រុង ស្រុក និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប៕











ប្រភព៖ រដ្ឋបាលខេត្តតាកែវ
