ខ្លាំងមែន!លោកចោរ លួចឡានបានសម្រេច៥ដងហើយតែត្រូវអស់ល័ក្ខ…

ខេត្តព្រៃវែង ៖ កាលពីថ្ងៃទី ២៤ ខែតុលា ឆ្នំា២០២០នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពគួរឱ្យភ្ញាក់ផ្អើលថា កន្លងមក រូបគេធ្លាប់ធ្វើសកម្មភាពលួចរថយន្តចំនួន៥លើកហើយនៅរាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ សហការជាមួយស្នងការដ្ឋាននគរ បាលខេត្ត និងស្រុកស៊ីធរកណ្តាល បានឃាត់ខ្លួនជនសង្ស័យម្នាក់ជាចោរលួចរថយន្ត នៅនឹងផ្ទះស្ថិតក្នុងភូមិយស់ ឃុំឫស្សីសាញ់ ស្រុកស៊ីធរកណ្តាល ។ជនសង្ស័យរូបនេះ ឈ្មោះ ពេជ្រ ធា ហៅ ពែ ភេទប្រុស អាយុ៤០ឆ្នាំ ។


នៅពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកហូតរថយន្ត១គ្រឿងម៉ាកឡិចស៊ីស Rx៣៣០ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ២AC-៧៧១៥ ។។ ក្រោយពីចាប់ឃាត់ខ្លួន ជនសង្ស័យនិងរថយន្តត្រូវបាននគរបាលខេត្តព្រៃវែង ប្រគល់ឲ្យនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីបន្តនីតិវិធី។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram