នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ នេះ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន…

រាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌចំការមន បានដឹកនាំក្រុមការងារ ចុះមូលដ្ឋានខណ្ឌចំកាមន រដ្ឋបាលខណ្ឌចំការមន និងសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានចុះជួបសំណេះសំណាលជាមួយសមាជិកសមាជិកាក្រុមប្រឹក្សាសង្កាត់ មន្ត្រីនគបាលប៉ុស្តិ៍ និងប្រធានភូមិទាំង៨ នៃសង្កាត់បឹងត្របែក ដើម្បីពិនិត្យលើ ៖


១-ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ
២-ដំណើរការនៃការផ្ទៀងផ្ទាត់ឈ្មោះបោះឆ្នោត និងចុះឈ្មោះបោះឆ្នោតថ្មី
៣-ការគ្រប់គ្រង និងបង្ការជំងឺកូវីដ19 នៅក្នុងដែនរដ្ឋបាលសង្កាត់
៤-ការដោះស្រាយបញ្ហាកកស្ទះការប្រមូលសំរាម ការលិចទឹកតាមលូ ប្រឡាយទឹក ក្នុងសង្កាត់បឹងត្របែក ក៏ដូចជារាជធានីភ្នំពេញទាំងមូល។


ក្រោយពីបានស្ដាប់នូវរបាយការណ៍របស់លោក សែន បូតេ ចៅសង្កាត់បឹងត្របែក និងមតិនានារបស់ក្រុមប្រឹក្សាសង្កាត់បឹងត្របែក ឯកឧត្តមបណ្ឌិត អុិត សំហេង បានសំដែងនូវការកោតសរសើរ និងអរគុណដល់ចៅសង្កាត់ សមាជិកក្រុមប្រឹក្សាសង្កាត់ និងមន្ត្រីទាំងអស់ រួមទាំងមន្ត្រីនគរបាលនៅក្នុងសង្កាត់បឹងត្របែក ដែលកន្លងទៅនេះបានខិតខំយកចិត្តទុកដាក់ផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងបានចុះណែនាំប្រជាពលរដ្ឋឲ្យមកពិនិត្យឈ្មោះបោះឆ្នោត និងចុះឈ្មោះបោះឆ្នោតថ្មី, គោរពនូវវិធានការណ៍នានារបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ និងបង្ការជំងឺ កូវីដ19 បានយ៉ាងល្អប្រសើរ។ ជាងនេះទៅទៀតនាពេលថ្មីៗនេះ រដ្ឋបាលសង្កាត់បានខិតខំដោះស្រាយនូវបញ្ហានៃការក

កស្ទះសំរាម ការស្តារលូ ប្រឡាយទឹក ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អ ដោយប្រើប្រាស់នូវកម្លាំងសរុប និងមធ្យោបាយសរុប។


ឯកឧត្តមបណ្ឌិត អុិត សំហេង ក៏បានផ្ដាំផ្ញើរដល់លោក ចៅសង្កាត់ សមាជិកក្រុមប្រឹក្សា និងមន្ត្រីនគរបាលសង្កាត់បឹងត្របែកទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់លើការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងបន្តចុះណែនាំប្រជាពលរដ្ឋឲ្យរក្សានូវវិធានអនាម័យ និងគម្លាតសង្គមដែលក្រសួងសុខាភិបាលបានកំណត់ ដើម្បីធានានូវសុវត្ថិភាព និងសុខភាពជូនប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះសង្កាត់ត្រូវបន្តក្តាប់សំណូមពរ និងដោះស្រាយសំណូមពរនានាជូនបងប្អូនប្រជាពលរដ្ឋជាប្រចាំ និងត្រូវរាយការណ៍ជូនទៅខណ្ឌដើម្បីជ្រាប និងដោះស្រាយប្រសិនជាចាំបាច់។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram