ស្ដែងៗណាស់! បុរសម្នាក់បេីកម៉ូតូកង់បីដឹកប្រពន្ធនិងកូនស្រីតូច ធ្វេីដំណេីរត្រលប់ទៅផ្ទះវិញ…

ស្រាប់តែត្រូវបានបុរសម្នាក់ ស្រវឹងធ្លាក់ភ្នែក បេីករថយន្ត Highlander បោះពួយលឿនពេក ទៅបុករ៉ឺម៉កកង់បី ក្រឡាប់ជាច្រេីនត្រលប់ និងបណ្ដាលឲ្យបុរសជាប្ដីរបួសធ្ងន់ និងប្រពន្ធកូនរងរបួសមធ្យម នៅជិតសាលារៀនខ្មែរ-ចិន ហេងតុង ក្រុងតាខ្មៅ ផ្លូវលេខ២១០ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ នាម៉ោងជាង០៨យប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ ។

ភ្លាមៗនោះអ្នកបេីកបររថយន្តបង្ក បានចុះរត់គេចខ្លួន ចូលទៅច្រកផ្លូវលំមួយកន្លែងតែត្រូវ អ្នកភូមិនាំគ្នា ជួយឃាត់បានប្រគល់អោយសមត្ថកិច្ចនគរបាលក្រុងតាខ្មៅ នាំយកទៅ ក្រុង ចាត់ការតាមច្បាប់ ចំណែកអ្នករបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែក ជ័យជំនះ ។ ព័ត៍មានបឋម

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram