តើបងប្អូនដឹងទេ ស្រកីដូងមានអត្ថប្រយោជន៍អ្វីខ្លះនោះ?សម្រាប់ការប្រើប្រាស់ទូរទៅ…

ខេត្តតាកែវ ៖ ស្រកីដូងមិនមែនជាវត្ថុឥតប្រយោជន៍នោះទេ បើយើងយកវាមកកែច្នៃនោះនឹងបានជាវត្ថុប្រើប្រាស់ជាច្រើនមុខ តែបើយើងទុកចោលគឺវាបានត្រឹមតែជាវត្ថុឥតប្រយោជន៍ ។

តើស្រកីដូងមានអត្ថ ប្រយោជន៍អ្វីខ្លះនោះ សូមអស់លោកអ្នកអានទៅតាមដានជាមួយកោះសន្តិភាព ។បើយើងធ្វើដំណើរតាមផ្លូវជាតិលេខ៣ ហួសសាលាឃុំញ៉ែងញ៉ង ស្រុកត្រាំកក់បន្តិច នឹងទៅដល់ផ្សារតូចមួយ ដែលមានឈ្មោះថា«ផ្សារឫស្សីស្រុក» ។

រួចធ្វើដំណើរចូលតាមខ្លោងទ្វារវត្តចម្ងាយជាង១.០០០ម៉ែត្រ នឹងទៅដល់ទីតាំង «មណ្ឌលសិប្បកម្មដូងតាកែវ» ។

មណ្ឌលសិប្បកម្មនេះ ចាប់ផ្តើមដំណើរការតាំងពីឆ្នាំ២០០៤ ក្រោមគំនិតផ្តួចផ្តើមរបស់លោក អូលីវីយ៉េ អភិបាលព្រះសមាគមកាតូលិកប្រចាំភូមិភាគភ្នំពេញ ដែលពេលនោះមណ្ឌលនេះមានទីតាំងនៅស្រុកសំរោង តែមកដល់ឆ្នាំ២០១៦ទើបបង្កើតនៅទីតាំងថ្មីនេះ ។

លោក មាគ ស៊ន ប្រធាន«មណ្ឌលសិប្បកម្មដូងតាកែវ» បានរៀបរាប់ប្រាប់កោះសន្តិភាពថា ការបង្កើតឡើងនូវមណ្ឌលសិប្បកម្មដូងនេះ ដើម្បីជួយសម្រួល ដល់ប្រជាពលរដ្ឋដែលជួបការលំបាកក្នុងជីវភាព ។

ពិសេស បងប្អូនជាជនពិការដែលកំពុងជួបការលំបាកឱ្យមានការងារធ្វើត្រឹមត្រូវ ទទួលបានកម្រៃផ្គត់ផ្គង់ជីវភាពគ្រួសារពួកគាត់ឱ្យលោកប្រធានមណ្ឌលសិប្បកម្មដូងតាកែវបន្តទៀតថា ចំពោះសិប្បកម្មដូងនេះមានរយៈ
ពេល៤ឆ្នាំមកហើយ ដោយយើងបានប្រមូលទិញដូងពីប្រជាពលរដ្ឋនៅក្នុងឃុំ ដើម្បីយកមកកែច្នៃជានំចំណី ។

ចំណែកស្រកីដូងច្នៃជារបស់របរប្រើប្រាស់ជាច្រើនមុខ ។

លោក មាគ ស៊ន បានពន្យល់ថា ដំបូងយើងយកផ្លែដូងមកបកសម្បកចេញ រួចយក
សម្បកនោះដាក់ចូលក្នុងម៉ាសុីនដើម្បីកិនឱ្យចេញជាសរសៃ និងមួយផ្នែកទៀតកិនឲ្យហ្មត់ ។

ប្រសើរឡើង ដោយមានប្រាក់កម្រៃច្បាស់លាស់ គឺពួកគាត់ធ្វើការ១ថ្ងៃ៨ម៉ោងចាប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ។ចំពោះស្រកីដូងដែលហ្មត់ គឺយកទៅធ្វើជីកំប៉ុស្តឬយកទៅដាក់ដំណាំផ្សេងៗបានល្អ ព្រោះជាប្រភេទបៀមទឹកបានយូរ ។

ឯសាច់ដូងដែលកោសយកទៅរំងាស់យកខ្ទិះទៅធ្វើជាស្ករគ្រាប់ដូង សាប៊ូ និងប្រេងដូង ។

ចំពោះលលាដ៍ដូង កែច្នៃជាស្លាបព្រា ជាបន្តោងសោ និងជារូបសត្វផ្សេងៗ ។

រីឯសរសៃស្រកីដូងយកមកត្បាញ កែច្នៃធ្វើជាស្បៃកជើង កម្រាលជូតជើង ទ្រនាប់ទ្រាប់ចាន ធ្វើជាស៊ុមប៉ាន់តែ ព្រមទាំងទ្រនាប់ច្រើនមុខទៀតសម្រាប់សេចក្តីត្រូវការ នៅតាមហាងនានានៅឯរាជធានីភ្នំពេញ ។

លោកប្រធានមណ្ឌលបញ្ជាក់ថា ចំពោះកម្មករកម្មការិនីដែលធ្វើការងារកែច្នៃផ្លែដូងនេះ ភាគច្រើនជាជនពិការដែលមានចំនួន១០នាក់ ហើយនៅពេលនេះយើងកំពុងរកទីផ្សារនៅភ្នំពេញ ។

កន្លងមក មានអ្នកមកពីក្រៅប្រទេសមកលេង តែងតែទិញយកទៅធ្វើជាវត្ថុអនុស្សាវរីយ៍ដល់មិត្តភក្តិនៅឯបរទេសក៏មានហូរហែដែរ ។


លោក មាគ ស៊ន ថ្លែងទៀតថា គោលដៅសំខាន់របស់លោកអភិបាល អូលីវីយ៉េ គឺចង់ឃើញបងប្អូនយើងមានការងារធ្វើត្រឹមត្រូវ ដើម្បីជួយបង្កើនដល់ជីវភាពគ្រួសារដែលកំពុងជួបការលំបាកឱ្យមានជីវភាពប្រសើរឡើង តាមរយៈការកែច្នៃក្នុងសិប្បកម្មដូងនេះ ។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram