ខេត្តព្រះវិហារ:បើមើលតាមការជាក់ស្តែងនៅចន្លោះខែ តុលា នេះ មន្ត្រីបរិស្ថាន របស់ខេត្តព្រះវិហារ មានការបង្ក្រាបបទល្មើសព្រៃឈើបានច្រើន ករណី…
មន្ត្រីបរិស្ថានខេត្តព្រះវិហារបង្ក្រាបរថយន្តដឹកបទល្មើសព្រៃឈើទៀតហើយនៅថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២០ មន្រ្តីបរិស្ថានរបស់ខេត្ត ព្រះវិហារ បង្ក្រាបបានរថយន្តដឹកឈើ ល្មើសច្បាប់មួយគ្រឿងការបង្រ្កាបនេះឋិតនៅលើផ្លូវជាតិ លេខ ៦២.ក្នុងភូមិសាស្រ្ត ស្រុកឆែប នៃខេត្តព្រះវិហារ។

រថយន្តដែលដឹកឈើនិង ម៉ាកតាកូម៉ា ស្លាកលេខ ភ្នំពេញ ២AD.៧៣០២ ដឹកឈើសុក្រំចេញពីស្រុកឆែប ដើម្បីយកទៅលក់អោយថៅកែនៅកន្លែងផ្សេង។ក្រោយការបង្ក្រាប មន្រ្តីបរិស្ថានបានយករថយន្តដឹកបទល្មើសនេះ ទៅរក្សាទុកនៅស្នាក់ការដើម្បីធ្វើការដោះស្រាយតាមនិតិវិធីនៅពេលក្រោយ។
