កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ បញ្ជាការដ្ឋានអង្គរក្ស …
ថ្នាក់ដឹកនាំមន្រ្តីកងកម្លាំងជាច្រើនរូប បានអញ្ជើញចូលរួមគោរពទង់ជាតិ នៃ ព្រះរាជាណាចក្រកម្ពុជា ។

ស្មារតីចូលរួម និងលះបង់របស់ថ្នាក់ដឹកនាំ និងមន្រ្តីកងកម្លាំងគ្រប់ជាន់ថ្នាក់ តែងតែមានជានិច្ចគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈលំបាកៗ ដែលប្រទេស និង ប្រជាពលរដ្ឋ ជួបប្រទះការលំបាក នេះជាការបញ្ជាក់របស់ លោកវរសេនីយ៍ទោ ឈាង សុវណ្ណរតនា មេបញ្ជាការរង កងអន្តរាគមន៍ទ័ពពិសេស ២៤៦ នៃ បញ្ជាការដ្ឋានអង្គរក្ស ។
បានលើកឡើងក្រោយពី ពិធីគោរពទង់ជាតិបានបញ្ចប់ ។












ហើយលោកមេបញ្ជាការរង ក៏ស្ងើចសរសើរចំពោះទឹកចិត្តកងកម្លាំងចម្រុះទាំងអស់ ដែលបានសហការគ្នាបានយ៉ាងល្អក្នុងប្រតិបត្តិការជួយសង្គ្រោះ បងប្អូនប្រជាជនស្ថិតក្នុងតំបន់រងគ្រោះកន្លងមក ហើយនេះក៏ជាកាតព្វកិច្ចកងទ័ពរបស់យើងទាំងអស់គ្នា ចូលរួមជួយធ្វើជាកម្លាំងឆ្អឹងខ្នងស្នូល សម្រាប់ប្រមុខរដ្ឋាភិបាលជានិច្ច ។
