ឃាតកម្មប្រពន្ធក្រោយ លប កាប់សម្លាប់ប្តីជាច្រើនពូថៅដែលកំពុង ដេក លង់លក់នៅលើផ្ទះជាអតីត យោធាពិការយ៉ាងព្រៃផ្សៃនៅកំពង់ស្ពឺ (ថ្ងៃទី 18 October 2020 ម៉ោង 4:27 pm)…
កំពង់ស្ពឺ ៖ ប្រជាពលរដ្ឋ បាន ប្រទះឃើញ សព បុរស ម្នាក់ ឈ្មោះ ជា សុះ ហៅ រិ ទ្ធ អាយុ ៥២ ឆ្នាំ ជា អតីត យោធា ពិការ នៅ ចំណុច លើផ្ទះ ស្ថិតនៅ ភូមិ ថ្មី ឃុំ ជាំ សង្កែ ស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពី ព្រឹក ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២០ ។

ឃាតក មានឈ្មោះ មៀ ច ស្រី អុល ជា ប្រពន្ធក្រោយ របស់ ជនរងគ្រោះ បាន សារភាពថា ខ្លួន ពិតជា បាន ប្រើ ពូថៅ មក លប កាប់ ជនរងគ្រោះ ដែល កំពុង ដេក លង់លក់ នៅលើផ្ទះ ប្រាកដ មែន ។

ក្រោយ ការស្រាវជ្រាវ យ៉ាង ចិត្ត ទុកដាក់ ពី សំណាក់ លោក ឧ ត្ត ម សេនីយ៍ ទោ សម សាមួន ស្នងការ នគរបាល ខេត្តកំពង់ស្ពឺ និង មានការ សម្របសម្រួល នីតិវិធី ពី លោកស្រី ព្រះរាជអាជ្ញា អម សាលាដំបូង ខេត្ត កំពង ស្ពឺ នៅ ថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២០ នេះ កម្លាំង នគរបាល ការិយាល័យ ព្រហ្មទណ្ឌ កម្រិតធ្ងន់ បាន ឃាត់ខ្លួន ឃាតក បាន ហើយ នោះ គឺ ប្រពន្ធក្រោយ របស់ ជន រងគ្រោះ ។

មូលហេតុ នៃ អំពើ ឃាតកម្ម នេះ គឺ ដោយសារ ចាប់តាំងពី ខ្លួន បានរៀបចំ សែនព្រេន យកគ្នា ជា ប្តី ប្រពន្ធ មក ជនរងគ្រោះ ផឹកស្រា ស្រវឹង គំរាម សម្លាប់ខ្លួន ចោល រហូត ។ ដោយ ភ័យខ្លាច ជនរងគ្រោះ សម្លាប់ រូប ខ្លួន ទើបបានជា ខ្លួន ទៅ សម្លាប់ ជនរងគ្រោះ អោយបាន មុន ។ សមត្ថកិច្ច កំពុង សាកសួរ ជនសង្ស័យ តាម នីតិវិធី មុន បញ្ជូនទៅ តុលាការ ដើម្បី ចាត់ការ តាមផ្លូវ ច្បាប់ ៕


