សកម្មភាពសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញចុះជួយប្រជាជនរងគ្រោះដោយសារទឹកជំនន់…
ភ្នំពេញ ៖ នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២០ នេះសកម្មភាព ក្រុមការងារកម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់ នៃសហភាព សហព័ន្ធ យុវជន កម្ពុជា រាជធានី ភ្នំពេញ បានចុះចូលរួមសួរសុខទុក្ខ និងជួបសំណេះសំណាលព្រមទាំងនាំយកភេសជ្ជៈមួយចំនួនជូនដល់ រដ្ឋបាល ខណ្ឌដង្កោដែលស្ថិតនៅក្នុងសង្កាត់រលួស ដេីម្បី ចែក ជួនដល់ កងកម្លាំង និង ប្រជាការពារដែលកំពុងប្រចាំការ និងត្រៀម ចុះជួយប្រជាជនដែលរងគ្រោះ ដោយសារ ទឹក ជំនន់ ដោយសាររងនូវឥទ្ធិពលនៃខ្យល់ព្យុះ បានធ្វើឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង នឹង ជាច្រើនថ្ងៃជាប់ៗគ្នា នៅតាមបណ្តាខេត្តមួយចំនួន ក្នុងនោះរាជធានីភ្នំពេញក៏ទទួលរងនូវជំនន់ទឹកភ្លៀង បានធ្វើតំបន់មួយចំនួននៃរាជធានីភ្នំពេញបានជន់លិច ដែលបានបង្ករឲ្យមានផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារ។






ខ្ញុំសូមអំពាវនាវដល់សប្បុរជនទាំងអស់ចូលរួមចំណែកជួយឧបត្តម្ភគាំទ្រតាមរយៈក្រុមការងារ ឬមូលធិនិនានា ដើម្បីចូលរួមចំណែកជួយបងប្អូនប្រជាពល រដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងទៅតាមលទ្ធភាពរៀងៗខ្លួន ក្រោមស្មារតីនៃការចែករំលែក ៕
