អភិបាលខេត្តតាកែវ ចុឲពិនិត្យ និងបញ្ជាឲ្យកាយដីលើកទំនប់ទប់ទឹកកុំឲ្យមានការជន់លិចប៉ះពាល់លំនៅដ្ឋាន និងផលដំណាំផ្សេងៗរបស់ពលរដ្ឋ នៅចំណុចទ្វារទឹកកោះសូក្រម ស្រុកបាទី…

ខេត្តតាកែវ៖ នៅវេលាម៉ោង១៣:១៥នាទី ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ អមដំណើរដោយ លោក លី សាវេត អភិបាលរងខេត្ត លោកប្រធានមន្ទីរជំនាញពាក់ព័ន្ធ និង លោក ភួន ឈីម អភិបាលស្រុកបាទី កងកម្លាំងចំណុះរដ្ឋបាលស្រុក បានចុះពិនិត្យ និងកាយដីដោយប្រើប្រាស់គ្រឿងចក្រ លើកទំនប់ទប់ទឹក ដែលបង្កដោយជំនន់ទឹកភ្លៀង នៅចំណុចទ្វារទឹកកោះសូក្រម ស្ថិតភូមិខ្នារ ឃុំក្រាំងធ្នង់ ស្រុកបាទី ដើម្បីកុំឲ្យមានជន់លិចលំឋានរបស់ពលរដ្ឋ ក៏ដូចជាប៉ពាល់ផលដំណាំផ្សេងៗរបស់ពលរដ្ឋ។


ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បានធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវតាមដានឲ្យបានជាប់ជាប្រចាំពីបញ្ហាទឹកជំនន់នេះ ហើយបើមានការលិចជនណាមួយដែលប៉ះពាល់ដល់ផលដំណាំ និងទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរត្រូវធ្វើសកម្មភាពចុះជួយបងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ឬត្រូវធ្វើសកម្មភាពទប់ស្កាត់ជាមុន តាមរយៈការជីកដីទប់ទឹកកុំលិចលង់ នៅតំបន់មួយចំនួនដែលទឹកបម្រុង និងលិច។
ឯកឧត្តមអភិបាលខេ

ត្តតាកែវ ក៏បានធ្វើការណែនាំឱ្យមន្ទីរធនធានទឹក និង មន្ទីរសាធារណការ សហការជាមួយអាជ្ញាធរក្រុង ស្រុក ត្រូវត្រៀមការងារទប់ស្កាត់គ្រោះមហន្តរាយ គ្រោះធម្មជាតិជំនន់ទឹកភ្លៀង ដែលនឹងអាចកើតឡើងជាយថាហេតុជាពិសេស ត្រូវត្រួតពិនិត្យមើល អំពីស្ថានភាពទឹកជំនន់ ហើយត្រូវរាយការណ៍ មកគណៈបញ្ជាការឯកភាពខេត្ត ដើម្បីត្រៀមបង្ការឆ្លើយតបដោះស្រាយបានទាន់ពេលវេលា បើមានករណីលិចទឹកនៅតំបន់ណាមួយ។


ឯកឧត្តម អ៊ូច ភា ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវធ្វើការផ្សព្វផ្សាយនិងអប់រំបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួនសូមមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលមានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់គ្នា ហើយបើមានបញ្ហាអ្វីកើតឡើង សូមបងប្អូនប្រជាពលរដ្ឋត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានឱ្យបានទាន់ពេលវេលា ជាពិសេស ត្រូវយកចិត្តទុក្ខដាក់ថែទាំសុខភាព និងរស់នៅប្រកបដោយអនាម័យ ដើម្បីជៀសវាងកើតមានជំងឺតម្កាត់ផ្សេងៗនៅរដូវទឹកឡើងនេះ៕ប្រភព៖ រដ្ឋបាលខេត្តតាកែវ

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram