អបអរសាទរ ! ខួបលើកទី៣២ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ

 (ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤នេះ គឺជាខួបលើកទី៣២ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០២៤)។ ប្រាសាទអង្គរត្រូវបានចុះបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នាទីក្រុងសាន់តាហ្វេសហរដ្ឋអាមេរិក

Read more

រដ្ឋមន្ត្រីបរិស្ថាន ដឹកនាំកិច្ចប្រជុំលើកទី៦ នៃក្រុមប្រឹក្សាភិបាលប្រតិបត្តិ កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣

 (ភ្នំពេញ)៖ កិច្ចប្រជុំលើកទី៦ នៃក្រុមប្រឹក្សាភិបាលប្រតិបត្តិ នៃកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ (CCCA3) បានរៀបចំឡើងក្រោមអធិបតីភាពលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានការចូលរួមពីលោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា (EU) និងលោកស្រី Alissar Chaker អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP)

Read more

ក្រសួងអប់រំ អះអាងថា គ្មានការបញ្ចូលភាសាវៀតណាម ក្នុងកម្មវិធីសិក្សាផ្លូវការឡើយ និងច្រានចោលព័ត៌មានប្រឌិតចោទប្រកាន់ នាំឲ្យយល់ច្រឡំ….

 (ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានចេញមកអះអាងថា ក្រសួងមិនធ្លាប់យល់ព្រមលើសំណើណាមួយ ក្នុងការបញ្ចូលភាសាវៀតណាម ក្នុងកម្មវិធីសិក្សាផ្លូវការនោះទេ។ ក្នុងសេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មាន ទទួលបានក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយព័ត៌មានក្លែងក្លាយ គ្មានមូលដ្ឋានច្បាស់លាស់ និងមានចរិតបំពុលបរិយាកាសសង្គម ដែលធ្វើឲ្យសាធារណជនមានការភាន់ច្រឡំ។

Read more

ឧបនាយករដ្ឋមន្ដ្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំលើកដំបូង ជាមួយតំណាងធនាគារពិភពលោក ដើម្បីរៀបចំរបាយការណ៍ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០

 (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីដឹកនាំប្រជុំក្រុមការងារលើកទី១ ជាមួយតំណាងធនាគារពិភពលោក (World Bank) ដើម្បីរៀបចំរបាយការណ៍ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ ក្នុងនោះក៏មានការចូលរួមពី លោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស, លោកបណ្ឌិតសភាចារ្យ

Read more

ប្រេងឆៅជួញដូរក្នុងតម្លៃជាង ៧៣ដុល្លារ ខណៈទីភ្នាក់ងារថាមពលអន្តរជាតិព្យាករពីអតិរេកប្រេង

 (ញូវយ៉ក)៖ តម្លៃប្រេងឆៅមិនប្រែប្រួលក្នុងការជួញដូរនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះដែលទទួលរងសម្ពាធពីការផ្គត់ផ្គង់ច្រើននៅក្នុងទីផ្សារ ប៉ុន្តែទទួលបានការគាំទ្រពីការរំពឹងទុកថានឹងមានការទម្លាក់អត្រាការប្រាក់ដោយធនាគារកណ្តាលអាមេរិក។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា តម្លៃប្រេងឆៅប្រភេទ Brent ក្នុងកិច្ចសន្យាអនាគតបានធ្លាក់ចុះ ១១ សេនឬ ០,១៥ភាគរយមកនៅត្រឹម ៧៣,៤១ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ២៧សេនឬ ០,៣៨ភាគរយមកនៅត្រឹម ៧០,០២ដុល្លារ។ ទីភ្នាក់ងារថាមពលអន្ដរជាតិ (IEA)

Read more

លោក Blinken ទៅទស្សនកិច្ចអ៊ីរ៉ាក់ ដោយមិនប្រកាសជាមុន ដើម្បីពិភាក្សាអំពីស្ថានការណ៍នៅស៊ីរី និងតំបន់.

 (វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បានធ្វើទស្សនកិច្ចដោយមិនប្រកាសជាមុន ទៅកាន់ប្រទេសអ៊ីរ៉ាក់ នៅថ្ងៃសុក្រនេះ ដើម្បីជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ លោក Mohammed Shia al-Sudani អំពីស្ថានការណ៍នៅស៊ីរី និងតំបន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងបន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាលលោក Bashar

Read more

គណៈរដ្ឋមន្រ្តីថៃអនុម័តវិធានការមួយចំនួនដើម្បីបន្ធូរបន្ថយបំណុលគ្រួសារ…

 (បាងកក)៖ គណៈរដ្ឋមន្រ្តីថៃនៅក្នុងសប្តាហ៍នេះបានអនុម័តវិធានការនានាដើម្បីជួយសម្រាលបន្ទុកបំណុល ដែលវិធានការទាំងនោះរួមមានទាំងការផ្អាកបង់ការប្រាក់និងការកាត់បន្ថយការបង់ប្រាក់ដើមដើម្បីជួយដោះស្រាយបំណុលគ្រួសារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្រេចរបស់អ្នកស្រី ភែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ ខណៈថ្លែងប្រាប់សន្និសីទកាសែតមួយថា វិធានការទាំងនេះនឹងជួយអ្នកខ្ចីផ្នែកលក់រាយនិងអាជីវកម្មខ្នាតតូច។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃលោក ភីឆៃ ឈុនហាវ៉ាអីរ៉ា (Pichai Chunhavaiira) បានប្រាប់អ្នកយកព័ត៌មានថា គណៈរដ្ឋមន្រ្តីថៃក៏បានអនុញ្ញាតឱ្យធនាគារក្នុងព្រទេសបង់វិភាគទានប្រចាំឆ្នាំតិចជាងមុនទៅឱ្យមូលនិធិអភិវឌ្ឍន៍គ្រឹះស្ថានហិរញ្ញវត្ថុ(FIDF) ដោយបង់ត្រឹមតែ ០,២៣ភាគរយនៃប្រាក់បញ្ញើរបស់ពួកគេផងដែរ។ ក្រុមមន្ត្រីថៃបានឱ្យដឹងថា ការបង់វិភាគទានតិចជាងមុនទៅឱ្យមូលនិធិ

Read more

ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤…

 (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤។ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖ 60 SHARES Share on Facebook Tweet Follow us Share Share Share

Read more

ព្រះរាជអាជ្ញា៖ ករណីឃាតកម្មបាញ់សម្លាប់អ្នកសារព័ត៌មាន ឈ្មោះ ឈឿង ឈឺង ជាទំនាស់ផលប្រយោជន៍បុគ្គល និងបុគ្គល ហើយគ្មានអ្នកនៅពីក្រោយខ្នងនោះទេ….

 (សៀមរាប)៖ លោ​ក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានបញ្ជាក់ថា ករណីឃាតកម្មបាញ់សម្លាប់ លោក ឈៀង ឈឹង ជាអ្នកសារព័ត៌មាននៃអង្គភាពកម្ពុជាអភិវឌ្ឍន៍ ដែលប្រព្រឹត្តដោយជនល្មើសឈ្មោះ ស៊ី លឿយ នៅភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ថ្មីៗនេះ ទំនាស់ផលប្រយោជន៍បុគ្គល និងបុគ្គល

Read more

សហរដ្ឋអាមេរិក ប្រកាសផ្ដល់កញ្ចប់ជំនួយអាវុធថ្មីទំហំ ៥០០លានដុល្លារ សម្រាប់អ៊ុយក្រែន…

 (វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានប្រកាសនៅក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ថារដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន នឹងផ្ដល់ជំនួយជាអាវុធមានទំហំទឹកប្រាក់ ៥០០លានដុល្លារ សម្រាប់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ការប្រកាសរបស់លោក Antony Blinken ធ្វើឡើងបន្ទាប់ពីអ្នកនាំពាក្យសេតវិមានលោក

Read more
Facebook
Twitter
Telegram