ប្រធានាធិបតីទីម័រ បង្ហោះសារចាត់ទុកថា សម្ដេចតេជោ ហ៊ុន សែន ជាមិត្តល្អ ដែលបានមកលេងផ្ទះរបស់លោក ហើយលោកបានបើកឡានជូនសម្ដេចដោយផ្ទាល់…

 (ទីម័រឡេស្តេ)៖ លោក ចូសេ រ៉ាម៉ូស ហ័រតា (José Ramos-Horta) បានបង្ហោះសារតាមបណ្ដាញសង្គម ដោយបានចាត់ទុក សម្ដេចតេជោ ហ៊ុន សែន ជាមិត្តល្អ ដែលបានមកលេងផ្ទះរបស់លោក។ តាមបណ្ដាញសង្គម លោកប្រធានាធិបតី បានសរសេរយ៉ាងដូច្នេះថា «ហ៊ុន សែន មិត្តល្អ មិត្តដ៏ល្អ មកលេងយើង។

Read more

លោក ស៊ី ជីនពីង ទៅដល់ទីក្រុងមូស្គូ ដើម្បីពង្រឹងភាពជាដៃគូគ្មានព្រំដែនជាមួយលោក ពូទីន…

 (មូស្គូ)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានធ្វើដំណើរទៅដល់ទីក្រុងមូស្គូហើយកាលពីថ្ងៃពុធ ទី៧ ខែឧសភា ក្រោមក្របខណ្ឌនៃការបំពេញដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ ក្នុងនោះរួមមានទាំងការចូលរួមក្នុងព្យុហយាត្រាទិវាជ័យជម្នះ និងបង្ហាញពីការគាំទ្រចំពោះលោក វ្ល៉ាឌីមៀ ពូទីន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ទីក្រុងមូស្គូ និងទីក្រុងប៉េកាំង បានប្រកាសពីភាពជាដៃគូគ្មានព្រំដែន ប៉ុន្មានសប្ដាហ៍មុននឹងលោក ពូទីន បញ្ជាឱ្យកងទ័ពរុស្ស៉ីវាយលុកចូលអ៊ុយក្រែនកាលពីខែកុម្ភៈ

Read more

ឥណ្ឌាវាយប៉ាគីស្ថាន៖ តើគេដឹងអ្វីខ្លះមកទល់នឹងពេលនេះ….?

(ញូវដែលី)៖ ឥណ្ឌា នៅថ្ងៃពុធ ទី៧ ខែឧសភា បានបើកការវាយប្រហារតាមផ្លូវអាកាសលើទីតាំង៩កន្លែងនៅក្នុងទឹកដីប៉ាគីស្ថាន និងតំបន់កាស្មៀរប៉ែកខាងគ្រប់គ្រងដោយប៉ាគីស្ថាន ខណៈទីក្រុងអ៉ីស្លាម៉ាបាដ បានចាត់ទុកថាការវាយប្រហារនេះជាសកម្មភាពសង្រ្គាម ហើយប្រកាសថានឹងសងសឹកវិញ ចំពោះមុខការព្រួយបារម្ភពីហានិភ័យផ្ទុះសង្រ្គាមរវាងប្រទេសទាំង២ដែលសុទ្ធតែមានអាវុធនុយក្លេអ៊ែរ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ខាងក្រោមនេះជាព័ត៌មានសំខាន់ៗពីភាពតានតឹងរវាងឥណ្ឌា និងប៉ាគីស្ថាន៖ * ឥណ្ឌាបានឱ្យដឹងថានៅក្នុងប្រតិបត្តិការឈ្មោះ «Operation Sindoor» យោធារបស់ខ្លួនបានវាយប្រហារលើគោលដៅទាំងនៅក្នុងប្រទេសប៉ាគីស្ថាន

Read more

មន្ទីរបរិស្ថានខេត្តសៀមរាប ច្រានព័ត៌មានថា ជម្រកសត្វព្រៃបឹងពែរ ត្រូវជនខិលខូចទន្ទ្រានយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន…

 (សៀមរាប)៖ មន្ទីរបរិស្ថានខេត្តសៀមរាប បានចេញមកបំភ្លឺ និងច្រានចោលថា ដីរបស់រដ្ឋក្នុងដែនឧទ្យានុរក្ស និងបរិស្ថាន ដែលជាជម្រកសត្វព្រៃបឹងពែរ ប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវបានជនខិលខូច សម្រុករុករានទន្ទ្រានយកធ្វើ ជាកម្មសិទ្ធិផ្ទាល់ខ្លួន ក៏ព្រោះតែក្រោយពីឈូសឆាយហើយអាចធ្វើរបងហ៊ុំមព័ទ្ធ និងអាស្រ័យផលបានដូចជាដីកម្មសិទ្ធិស្របច្បាប់ ជាព័ត៌មានមិនពិត។ ករណីនេះ មន្ទីរបរិស្ថានខេត្តសៀមរាប សូមប្រកាសបដិសេធ និងច្រានចោលទាំងស្រុងចំពោះការចុះផ្សាយខាងលើនេះ និងសូមបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបថា ការិយាល័យដែនជម្រកសត្វព្រៃ នៃមន្ទីរបរិស្ថានខេត្តសៀមរាប

Read more

ក្រសួងបរិស្ថាន៖ សម្រាប់ថ្ងៃទី១ ខែឧសភា ចាប់ពីម៉ោង ៧ព្រឹកដល់ម៉ោង ៧ព្រឹក ថ្ងៃទី២ ខែឧសភា សន្ទស្សន៍គុណភាពខ្យល់ គឺ «ល្អណាស់»…

 (ភ្នំពេញ)៖ ក្រសួងបរិស្ថាន ជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៧ព្រឹក ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង១៧.៣៣ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality

Read more

លោក Netanyahu ថាអ៉ីស្រាអែល វាយប្រហារតាមផ្លូវអាកាសលើគោលដៅក្បែរវិមានប្រធានាធិបតីស៊ីរី…

 (Reuters)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu ​នៅព្រឹកថ្ងៃសុក្រ ទី២ ខែឧសភា បាននិយាយថាអ៉ីស្រាអែលបានបើកការវាយប្រហារលើគោលដៅមួយ ស្ថិតនៅក្បែរវិមានប្រធានាធិបតីក្នុងរដ្ឋធានីដាម៉ាសនៃប្រទេសស៊ីរី ជាមួយការបញ្ជាក់ឡើងវិញពីការសន្យាការពារសមាជិកនៃសហគមន៍ជនជាតិភាគតិច Druze។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោក Netanyahu បានគូសបញ្ជាក់ដូច្នេះថា «អ៉ីស្រាអែលកាលពីយប់ថ្ងៃសៅរ៍ បានវាយប្រហារលើគោលដៅក្បែរវិមានប្រធានាធិបតីក្នុងរដ្ឋធានី ដាម៉ាស។

Read more

អតីតប្រធានាធិបតីស្ដីទីកូរ៉េខាងត្បូង លោក Han Duck-soo ប្រកាសឈរឈ្មោះប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតី…

 (សេអ៊ូល)៖ អតីតនាយករដ្ឋមន្ត្រី និងប្រធានាធិបតីស្ដីទីកូរ៉េខាងត្បូង លោក Han Duck-soo នៅថ្ងៃទី២ ខែឧសភា បានប្រកាសថាលោកនឹងឈរឈ្មោះចូលរួមប្រកួតប្រជែងក្នុង ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី បន្ទាប់ពីលោកបានប្រកាសលាលែងពីតំណែងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ការប្រកាសខាងលើរបស់លោក Han Duck-soo នៅឯសភាជាតិកើតមានឡើង ១ខែ មុនប្រជាជនកូរ៉េខាងត្បូងត្រូវបោះឆ្នោតនៅថ្ងៃទី៣ ខែមិថុនា ដើម្បីជ្រើសរើសប្រធានាធិបតីថ្មី

Read more

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតអបអរសាទរ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥….

 (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥។ ខាងក្រោមនេះជាសារលិខិតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ 60 SHARES Share on Facebook Tweet Follow

Read more

យោធាអាមេរិក បាត់បង់យន្តហោះដ្រូនខ្នាតធំ៧គ្រឿងនៅយេម៉ែន ចាប់តាំងពីខែមីនា ខណៈ១គ្រឿងៗតម្លៃរាប់សិបលានដុល្លារ…

 (វ៉ាស៉ីនតោន)៖ កាលពីថ្ងៃចន្ទ ទី២៨ ខែមេសា មន្រ្តីអាមេរិកមួយរូបបានឱ្យដឹងថា សហរដ្ឋអាមេរិក បានបាត់បង់យន្តហោះដ្រូន MQ-9 Reaper ដែលមានតម្លៃរាប់សិបលានដុល្លារ សរុបចំនួន៧គ្រឿងហើយ នៅតំបន់ប្រទេសយេម៉ែន ចាប់តាំងពីថ្ងៃទី១៥ ខែមីនាមក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ទីក្រុងវ៉ាស៉ីនតោន បានចាប់ផ្តើមយុទ្ធនាការវាយប្រហារតាមផ្លូវអាកាសជុំថ្មី ប្រឆាំងក្រុមឧទ្ទាមហ៊ូទីនៅយេម៉ែន កាលពីពាក់កណ្តាល​ខែមីនា

Read more

សហគមន៍កសិកម្មទំនើបដំណាំស្រូវចំនួន២ នៅខេត្តកំពង់ធំ ចុះកិច្ចសន្យាផ្គត់ផ្គង់ស្រូវចម្រុះជិត២ម៉ឺនតោន ជាមួយក្រុមហ៊ុនចំនួន២ តម្លៃ ៤.៥លានដុល្លារ…

 (កំពង់ធំ)៖ សហគមន៍កសិកម្មទំនើបដំណាំស្រូវចំនួន២នៅខេត្តកំពង់ធំ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ បានចុះកិច្ចសន្យាទំហំប្រហែល ៤.៥លានដុល្លារ ជាមួយក្រុមហ៊ុនចំនួន២ សម្រាប់ការធ្វើផលិតកម្មនិងផ្គត់ផ្គង់ស្រូវចម្រុះ ១៨,៥០០តោន នៅលើផ្ទៃដីជាង ៣,២០០ហិកតា។ កម្មវិធីនេះ ត្រូវបានអញ្ជើញផ្តល់សក្ខីភាពដោយផ្ទាល់ពីសំណាក់ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ដឹកនាំក្រសួង

Read more
Facebook
Twitter
Telegram