សូមកុំផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់! ស្លាប់៦នាក់ និងរបួស៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៦ ខែធ្នូម្សិលមិញ…

 (ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក បណ្ដាលឲ្យមនុស្សស្លាប់៦នាក់ និងរបួស៧នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនគោរពសិទិ្ធ និងប្រជែង៕ 60 SHARES Share on Facebook

Read more

ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤

 (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤។ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖ 60 SHARES Share on Facebook Tweet Follow us Share Share Share

Read more

ធនាគារពិភពលោកដំឡើងការព្យាករសេដ្ឋកិច្ចចិនសម្រាប់ឆ្នាំ២០២៤ និងឆ្នាំ២០២៥…

 (វ៉ាស៊ីនតោន)៖ ធនាគារពិភពលោក (WB) បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនដំឡើងការព្យាករសម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនក្នុងឆ្នាំ២០២៤ និង២០២៥ ប៉ុន្តែបានព្រមានថា ការធ្លាក់ចុះទំនុកចិត្តគ្រួសារនិងអាជីវកម្ម រួមជាមួយនឹងបញ្ហាប្រឈមក្នុងវិស័យអចលនទ្រព្យនឹងបន្តដាក់បន្ទុកលើប្រទេសចិននៅឆ្នាំក្រោយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា សេដ្ឋកិច្ចធំជាងគេទីពីរក្នុងពិភពលោកនេះបានជួបការលំបាកនៅឆ្នាំនេះ ភាគច្រើនដោយសារវិបត្តិអចលនទ្រព្យ និងតម្រូវការក្នុងស្រុកមិនល្អ។ ការដំឡើងពន្ធអាមេរិកលើទំនិញរបស់ចិនដែលនឹងអាចកើតមាននៅពេលដែលប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ ចូលកាន់តំណែងក្នុងខែមករា ក៏អាចប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចផងដែរ។ អ្នកស្រី Mara

Read more

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអភិបាលខេត្តមីយ៉ាហ្គី ប្រទេសជប៉ុន ជួបសម្តែងការគួរសម និងពិភាក្សាការងារ

 (ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក ម៉ូរៃ យ៉ូសុីហិរ៉ូ (Murai Yoshihiro) អភិបាលខេត្តមីយ៉ាហ្គី ប្រទេសជប៉ុន ជួបសម្តែងការគួរសម និងពិភាក្សារការងារនៅវិមានសន្តិភាព៕ 60 SHARES Share

Read more

ថ្ងៃនេះ ការប្រកួតខ្លែងឯកខ្មែរ​ និងខ្លែងសេរី នាថ្ងៃទី២៧​ ដល់ថ្ងៃទី២៩​ ខែធ្នូ​ ឆ្នាំ២០២៤ នឹងចាប់ផ្ដើមហើយ

 (សៀមរាប)៖ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ​ ឆ្នាំ២០២៤​នេះ រដ្ឋបាលខេត្តសៀមរាប ដែលមានក្រុមការងារបានរៀបចំបុណ្យបង្ហេីរខ្មែរឯកខ្មែរ​ និងខ្លែងសេរី បានរៀបចំទីតាំងនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប(ចាស់)​ ដេីម្បីត្រៀមប្រកួតខ្លែងខ្មែរឯកខ្មែរ​ និងខ្លែងសេរី ដែលនឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃ​ ចាប់ពីថ្ងៃទី២៧​ ដល់ថ្ងៃទី២៩​ ខែធ្នូ​ ឆ្នាំ២០២៤។ សូមបញ្ជាក់ថា​ ការប្រកួតខ្លែងឯកខ្មែរ​ និងខ្លែងសេរីនេះ​ ត្រូវពិនិត្យលេី​ បច្ចេកទេសហោះ ខ្ពស់ល្អ

Read more

មូលនិធិជាតិជំនួយសង្គម៖ ការបើកប្រាក់សោធនរបបសន្តិសុខសង្គម លើកទី២ ប្រចាំខែធ្នូ ឆ្នាំ២០២៤ ជូនអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក នឹងធ្វើឡើងចាប់ពីថ្ងៃទី២៤ ខែធ្នូតទៅ

 (ភ្នំពេញ)៖ មូលនិធិជាតិជំនួយសង្គម (ម.ជ.ជ.) នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានជូនដំណឹងដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក អំពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤។ ចំពោះការបើកនេះ ធ្វើឡើងនាម៉ោង០៩:០០នាទីព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤នេះ។ ការបើកផ្តល់ខាងលើធ្វើឡើង តាមរយៈប្រព័ន្ធធនាគារដៃគូ

Read more

អភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ

 (ព្រៃវែង)៖ ខេត្តព្រៃវែង មានសិស្ស និស្សិត រួមទាំងព្រះសង្ឃចំនួន៥៧២អង្គ/នាក់ទៀតហើយ បានបញ្ចប់ដោយបណ្តុះបណ្តាលជំនាញរដ្ឋបាលលើកុំព្យូទ័រ កាត់តវីដេអូលើកុំព្យូទ័រ និងទូរស័ព្ទដៃ។ វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់លោកអភិសន្តិបណ្ឌិត ស សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ស្របតាមទស្សនវិស័យដឹកនាំដ៏ត្រឹមត្រូវ និងជឿនលឿនរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលជំនាន់ទី២ និងបើកវគ្គបន្តជំនាន់ទី៣ រៀបចំនៅសាលាខេត្តព្រៃវែង

Read more

លោក ដូណាល់ ត្រាំ គំរាមថាសហរដ្ឋអាមេរិក អាចនឹងទាមទារគ្រប់គ្រងលើព្រែកជីកប៉ាណាម៉ា ឡើងវិញ ​

 (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ ទី២១ ខែធ្នូ បានរិះគន់នូវអ្វីដែលលោកហៅថាជាការយកកម្រៃជ្រុលហួសហេតុពីកប៉ាល់អាមេរិក ដែលធ្វើដំណើរកាត់តាមព្រែកជីកប៉ាណាម៉ា (Panama) ហើយថែមទាំងគំរាមទៀតថាទីក្រុងវ៉ាស៊ីនតោនអាចនឹងទាមទារគ្រប់គ្រងឡើងវិញលើព្រែកជីកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។ ការកត់សម្គាល់បែបនេះរបស់លោក ត្រាំ ធ្វើឡើងនៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social។ លោក

Read more

ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល សម្លាប់ជនជាតិប៉ាឡេស្ទីន ១៧នាក់ ក្នុងតំបន់ហ្កាហ្សា

 (គែរ)៖ ក្រុមគ្រូពេទ្យនៅក្នុងតំបន់ហ្កាហ្សា បាននិយាយថាយោធាអ៉ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសនៅទូទាំងតំបន់ហ្កាហ្សា ដោយសម្លាប់មនុស្សយ៉ាងហោច ១៧នាក់ ក្នុងនោះមាន៨នាក់ ត្រូវបានសម្លាប់នៅឯសាលារៀនមួយកន្លែង ដែលជនភៀសខ្លួនប៉ាឡេស្ទីនកំពុងជ្រកកោនក្នុងទីក្រុងហ្កាហ្សា ខណៈយោធាអ៉ីស្រាអែលបង្គាប់ឱ្យមានការជម្លៀសចេញពីមន្ទីរពេទ្យមួយស្ថិតនៅភាគខាងជើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ តាមក្រុមគ្រូពេទ្យប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា មនុស្ស ៨នាក់ ក្នុងនោះមានទាំងកុមារត្រូវបានសម្លាប់នៅឯសាលារៀន Musa Bin Nusayr ជាទីដែលជនភៀសខ្លួនកំពុងជ្រកកោន ក្នុងទីក្រុងហ្កាហ្សា។ ដោយឡែក

Read more

មន្ត្រីជាន់ខ្ពស់បក្សប្រជាជនកម្ពុជា ដឹកនាំអ្នកជំនាញ៣០រូប ចុះសិក្សាស្រាវជ្រាវ​ការងារពាណិជ្ជកម្មនៅប្រទេសចិន

 (ភ្នំពេញ)៖ លោកស្រី ខា ឡេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សក្រសួងពាណិជ្ជកម្ម បានដឹកនាំអ្នកជំនាញប្រមាណ៣០រូប ចុះសិក្សាស្រាវជ្រាវលើការងារពាណិជ្ជកម្មនៅក្នុង​ប្រទេសចិន។ ការសិក្សាស្រាវជ្រាវនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤។ ការងារដែលនឹងត្រូវ​សិក្សាស្រាវជ្រាវនេះ រួមមាន៖ ការលើកកម្ពស់ការកែច្នៃផលិតផលដើម្បីបង្កើនតម្លៃបន្ថែម, ជំរុញការនាំចេញផលិតផលកសិកម្មទៅកាន់ប្រទេសចិន និងតួនាទីស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធក្នុងការជំរុញវិនិយោគ និងពាណិជ្ជកម្ម។ តាមរយៈការសិក្សាស្រាវជ្រាវនេះ ត្រូវបានរំពឹងថា

Read more
Facebook
Twitter
Telegram