គោរពច្បាប់ចរាចរណ៍ បើកបរត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព! ស្លាប់៥នាក់ និងរបួស៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៨ ខែកុម្ភៈម្សិលមិញ…

 (ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់ និងរបួស៦នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនគោរពសិទិ្ធ មិនប្រកាន់ស្តាំ បត់គ្រោះថ្នាក់ និងប្រជែង៕ 60 SHARES Share

Read more

ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥…

 (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥។ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖ 60 SHARES Share on Facebook Tweet Follow us Share Share Share

Read more

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារាចរអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥…

 (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារាចរអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥។ នេះបើតាមសារាចរដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី១៩ ខែកុម្ភៈនេះ។ 60 SHARES Share on Facebook Tweet Follow us Share

Read more

ក្លិននៃការផលិតបារីនាំឲ្យប៉ះពាល់សុខភាពមនុស្ស ខណះពលរដ្ឋត្ត្អូញត្អែរស្នើរសុំឲ្យជួយចាត់វិធានការ…

ខេត្តកណ្ដាល : យោងតាមប្រភពដែលបានជម្រាបជូនដំណឹងមកថា មានទីតាំងមួយកន្លែងកំពុងតែសម្ងំផលិតបារីដែលជាហេតុបង្កឲ្យមានផលប៉ះពាល់ដល់សុខភាពពលរដ្ឋទូទៅ ពិសេសកុមារាកុមារីដែលកំពុងតែសិក្សារៀនសូត្រនៅក្នុងភូមិដ្ឋាន។ ជាងនេះទៅទៀតអ្នកស្រុកមួយចំនួនបានត្អូញត្អែររអ៊ូថា ការផលិតបារីនៅក្នុងទីតាំងភូមិអង្ក្រង់ស្វាយ ឃុំស្វាយពពារ ស្រុកមុខកំពូល ខេត្តកណ្ដាល គឺបានផលិតនៅក្នុងភូមិសាស្ត្រដែលប្រជាពលរដ្ឋកំពុងតែរស់នៅយ៉ាងច្រើន ហើយជារៀងរាល់ថ្ងៃក្លិនបានជះភាយជុំវិញបរិវេណក្នុងភូមិសាស្ត្រទាំងអស់នោះនាំឲ្យសុខភាពមានបញ្ហា។ ដោយឡែកបើនិយាយអំពីច្បាប់ទម្លាប់ពលរដ្ឋក៏បានបញ្ជាក់ផងដែរថា ទីតាំងនេះគឺមិនមានលើកស្លាកយីហោថាជាក្រុមហ៊ុនដែលអនុវត្តទៅតាមនីតិវិធីច្បាប់នៃការបង្កើតរោងចក្រផលិតបារី ឬក៏ច្បាប់ហាមឃាត់មួយចំនួនរបស់អន្តរក្រសួងនោះផងដែរ។ សាធារណៈជន និងពលរដ្ឋនៅក្នុងភូមិសាស្ត្រឋាងលើនោះស្នើសុំឲ្យឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល

Read more

បារាំង នឹងដឹកនាំកិច្ចប្រជុំកំពូលអឺរ៉ុបជុំវិញវិបត្តិអ៊ុយក្រែន ក្រោយការព្រួយបារម្ភពីគោលនយោបាយឯកតោភាគីរបស់អាមេរិក….

(ប៉ារីស)៖ បារាំង នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលមួយ នៅថ្ងៃចន្ទនេះ ដោយមានកាចូលរួមពីបណ្តាមេដឹកនាំអឺរ៉ុបសំខាន់ៗ ដើម្បីពិភាក្សាអំពីសង្រ្គាមអ៊ុយក្រែន និងសន្តិសុខរួមរបស់អឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។កិច្ចប្រជុំនេះ ធ្វើឡើងខណៈដែលទ្វីបអឺរ៉ុប កំពុងស្វែងរកការឆ្លើយតបរួមគ្នា ចំពោះវិធីសាស្ត្រ ឯកតោភាគីរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជុំវិញជម្លោះអ៊ុយក្រែន។បេសកជនអ៊ុយក្រែនរបស់ប្រធានាធិបតីត្រាំ គឺ លោក Keith

Read more

កូរ៉េខាងត្បូង៖ ​អ្នកដំណើរម្នាក់ ផ្ញើសារដ៏រំជួលចិត្តទៅកាន់សាច់ញាតិ មុនយន្ដហោះធ្លាក់សម្លាប់មនុស្ស ១៧៩នាក់

 (សេអ៊ូល)៖ អ្នកដំណើរម្នាក់នៅលើយន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air ដែលបានធ្លាក់កាលពីថ្ងៃអាទិត្យ ទី២៩ ខែធ្នូ បានផ្ញើសារដ៏រំជួលចិត្តទៅកាន់សាច់ញាតិម្នាក់របស់ខ្លួន មុននឹងយន្ដហោះនេះ រអិលធ្លាក់ចេញពីផ្លូវ ទៅបុកជញ្ជាំងការពារ បណ្ដាលឱ្យផ្ទុះឆេះសម្លាប់មនុស្ស១៧៩នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានកូរ៉េខាងត្បូង News1 agency។ News1 agency បានឱ្យដឹងថាអ្នកដំណើរម្នាក់នៅលើយន្ដហោះដែលបានហោះចេញពីប្រទេសថៃឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Muan កាលពីព្រឹកថ្ងៃអាទិត្យ បានផ្ញើសារទៅកាន់សាច់ញាតិម្នាក់របស់

Read more

តុលាការខេត្តស្វាយរៀង សម្រេចឃុំខ្លួនក្មេងទំនើង៦នាក់ ដែលកាប់ប្រហារអ្នកដទៃ និងអូសដាវតាមដងផ្លូវនៅស្រុកស្វាយជ្រំ

 (ស្វាយរៀង)៖ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ សាលាដំបូងខេត្តស្វាយរៀងបានទទួលសំណុំរឿងព្រហ្មទណ្ឌលេ៧៤៣ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ពីអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ដែលមានជនជាប់ ពាក់ព័ន្ធជាក្មេងទំនើងមានខ្លួនចំនួន៦នាក់ (អនីតិជន) ត្រូវបានតំណាងអយ្យការដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យ ពីបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងសមគំនិតក្នុងអំពើកាន់ កាប់អាវុធដោយគ្មានការអនុញ្ញាត (កាន់កាប់អាវុធប្រហារនៅក្រៅលំនៅឋាន) ប្រព្រឹត្តនៅចំណុចផ្លូវកៅស៊ូ ស្ថិតនៅភូមិអូរសំដី ឃុំពោធិ៍រាជ ស្រុកស្វាយជ្រុំ

Read more

ព័ត៌មានលម្អិត ជុំវិញករណីគ្រោះថ្នាក់ផ្ទុះឆេះយន្តហោះដឹកអ្នកដំណើរ សម្លាប់មនុស្សជិត១៨០នាក់ អំឡុងពេលចុះចត នៅប្រទេសកូរ៉េខាងត្បូង

 (សេអ៊ូល)៖ នៅថ្ងៃអាទិត្យនេះ ហេតុការណ៍គ្រោះថ្នាក់យន្តហោះដ៏រន្ធត់មួយ បានកើតមានឡើងនៅព្រលានយន្តហោះមួយកន្លែង ក្នុងប្រទេសកូរ៉េខាងត្បូង ដែលបានឆក់យកជីវិតមនុស្សជិត១៨០នាក់។ ខាងក្រោម គឺជាព័ត៌មានលម្អិត ជុំវិញហេតុការណ៍នោះ ដែលជាករណីគ្រោះថ្នាក់យន្តហោះដ៏អាក្រក់បំផុត ក្នុងឆ្នាំ២០២៤នេះ៖ * ពេលវេលា ទីតាំង និងហេតុការណ៍គ្រោះថ្នាក់ យន្តហោះរងគ្រោះ បានជួបគ្រោះថ្នាក់ នៅអាកាសយានដ្ឋានអន្តរជាតិ Muan ស្ថិតនៅភាគនិរតីនៃប្រទេសកូរ៉េខាងត្បូង កាលពី​វេលាម៉ោងខ្ទង់៩ព្រឹក

Read more

មេដឹកនាំថ្មីស៊ីរី៖ ការបោះឆ្នោតអាចត្រូវរង់ចាំដល់ ៤ឆ្នាំ, បង្ហាញជំហរគាំទ្រទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយរុស្ស៊ី

 (គែរ)៖ ក្នុងបទសម្ភាសន៍ជាសាធារណៈលើកដំបូង ក្រោយការដួលរលំនៃរបបលោក Bashar al-Assad លោក Ahmed al-Sharaa មេដឹកនាំថ្មីរបស់ស៊ីរី បានព្យាករណ៍ថា ការរៀបចំការបោះឆ្នោតនៅក្នុងប្រទេស អាចនឹងត្រូវចំណាយពេលរហូតដល់ ០៤ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ លោកបានបញ្ជាក់បន្ថែមថា ការព្រាងរដ្ឋធម្មនុញ្ញថ្មីតែមួយមុខ អាចនឹងត្រូវការពេលដល់ទៅ ៣ ឆ្នាំ

Read more

រថយន្តដឹកនាំអ្នកដំណើរជាគ្រូ-សិស្ស៦៨នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍នៅភ្នំគិរីរម្យ តែមិនប៉ះពាល់ដល់ជីវិតឡើយ…

 (កំពង់ស្ពឺ)៖ រថយន្តទេសចរណ៍១គ្រឿងដឹកនាំអ្នកដំណើរជាគ្រូនិងសិស្សចំនួន៦៨នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍នៅលើឧទ្យានជាតិព្រះកុសុ​មៈ​ «គិរីរម្យ​» នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ដោយសារនៅពេលចុះត្រឡប់មកវិញរថយន្តមានបញ្ហាដាច់ហ្វ្រាំង តែយ៉ាងណាហេតុការណ៍នេះមិនបណ្ដាលឱ្យប៉ះពាល់ដល់អាយុជីវិតអ្នកដំណើរឡើយ គ្រាន់តែអ្នកបើកបរនិងជំនួយការអ្នកបើកបរ (ព្រូឡាន) សរុប២នាក់រងរបួសធ្ងន់-ស្រាល។ បើតាមលោកវរ​សេនីយ៍​ទោ​ ជុន​ ចន្ទដេត​ អធិកា​រនគរបា​លស្រុកភ្នំស្រួច ករណី​រថយន្តទេសចរណ៍ជួបគ្រោះថ្នាក់នេះ ក្នុងពេលកើតហេតុ ពោលគឺនៅពេលចុះត្រឡប់មកវិញ រថយន្តមានបញ្ហាដាច់ហ្វ្រាំង ហើយបានរេចង្កូតធ្លាក់ផ្លូវរួចបានរេទៅ​អែ​មជ្រោះ​

Read more
Facebook
Twitter
Telegram