សហរដ្ឋអាមេរិកប្តេជ្ញាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកងទ័ពជើងគោកកម្ពុជា ដើម្បីជំរុញមិត្តភាព ភាពជាដៃគូ និងផលប្រយោជន៍ទៅវិញទៅមក…
(ភ្នំពេញ)៖ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបប្រជុំទ្វេភាគីជាមួយនាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំប៉ាស៊ីហ្វិក ដែលកំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ ជំនួបនេះធ្វើឡើងនាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។ សមភាគីទាំងពីរបានអបអរសាទរចំពោះខួបអនុស្សាវរីយ៍លើកទី៧៥ នៃទំនាក់ទំនងការទូតកម្ពុជា-សហរដ្ឋអាមេរិក និងបានសាទរអំពីការរីកចម្រើននៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ ក្នុងនោះរួមមានវិស័យពាណិជ្ជកម្ម ទេសចរណ៍
Read more









