ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥…

 (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖ 60 SHARES Share on Facebook Tweet Follow us Share Share Share

Read more

EDC ជូនដំណឹងពីការរអាក់រអួលចរន្ត តាមតំបន់មួយចំនួនចាប់ពីថ្ងៃនេះដល់ថ្ងៃទី០២ ខែមីនា ដើម្បីរុះរើគន្លងខ្សែបណ្តាញ ផ្លាស់ប្តូរ តម្លើងបរិក្ខារ ងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ…

 (ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ

Read more

ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលឥស្លាម ជាលើកដំបូងនៅកម្ពុជា រៀបចំដោយអង្គការសម្ព័ន្ធ​ពិភពឥស្លាម

 (ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា អញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលឥស្លាម។ កិច្ចប្រជុំកំពូលឥស្លាម ត្រូវបានរៀបចំឡើងជាលើកដំបូងនៅកម្ពុជា ដោយអង្គការសម្ព័ន្ធ​ពិភពឥស្លាម ក្រោមប្រធានបទ «ឥស្លាមនិងពុទ្ធសាសនា»។

Read more

ស៊ីម៉ាក់ ចាប់ផ្តើមប្រតិបត្តិការបោសសម្អាតគ្រាប់បែក និងគ្រាប់មិនទាន់ផ្ទុះសំណល់ពីសង្គ្រាម​ នៅតាមតម្រាយផ្លូវព្រែកជីកព្រែកហ្វូណនតេជោ…

 (ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអង្គភាពស៊ីម៉ាក់ នាថ្ងៃទី២៥​ ខែកុម្ភៈ​ ឆ្នាំ២០២៥​នេះ​ បានដឹកនាំកម្លាំងចុះប្រតិបត្តិការបោសសម្អាតគ្រាប់បែក ទម្លាក់ពីយន្តហោះ​ គ្រាប់បែកចង្កោម​ និងគ្រាប់មិនទាន់ផ្ទុះសំណល់សង្គ្រាម​ នៅតាមតម្រាយផ្លូវព្រែកជីកព្រែកហ្វូណនតេជោ ដើម្បីគាំទ្រផ្តល់សុវត្ថិភាព សម្រាប់ដំណើរការជីកព្រែកហ្វូណនតេជោ។ លោក ហេង រតនា បានបញ្ជាក់ថា «អង្គភាពស៊ីម៉ាក់ បានទទួលភារកិច្ច

Read more

ក្រសួងទេសចរណ៍ នឹងរៀបចំព្រឹត្តិការណ៍សេរីភាពការជិះកង់កម្សាន្ត ភ្នំពេញ-តាកែវ ចម្ងាយ៧៥គីឡូម៉ែត្រ…

 (ភ្នំពេញ)៖ ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តតាកែវ និងរដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំព្រឹត្តិការណ៍ជិះកង់កម្សាន្តចម្ងាយ៧៥គីឡូម៉ែត្រ ដោយចេញដំណើរពីទីស្តីការក្រសួងទេសចរណ៍ឆ្ពោះទៅទីរួមខេត្តតាកែវ ក្នុងគោលបំណងត្រៀមរៀបចំចូលរួមអបអរព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ នៅខេត្តតាកែវ និងចូលរួមផ្សព្វផ្សាយតំបន់គោលដៅ និងសក្តានុពលទេសចរណ៍ខេត្តតាកែវ។ ជាមួយគ្នានេះ ការរៀបចំព្រឹត្តិការណ៍ខាងលើ ដើម្បីចូលរួមអបអរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ព្រមទាំងឧបត្ថម្ភសម្ភារសិក្សាដល់សិស្សានុសិស្សនៅស្រុកបាទី ខេត្តតាកែវ៕ 60 SHARES Share on

Read more

លោក ពូទីន បង្ហើបពីលទ្ធភាពរកស៉ីក្នុងវិស័យរ៉ែកម្រ និងអាលុយមីញ៉ូម ជាមួយសហរដ្ឋអាមេរិក…

(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា លោកនឹងផ្តល់ឱកាសឱ្យសហរដ្ឋអាមេរិក ចូលរួមក្នុងគម្រោងរកស៉ីរ៉ែកម្ររបស់រុស្ស៉ី ក៏ដូចជាការផ្គត់ផ្គង់អាលុយមីញ៉ូមដល់ទីផ្សារក្នុងស្រុករបស់សហរដ្ឋអាមេរិក ក្រោមកិច្ចព្រមព្រៀងសេដ្ឋកិច្ចនាពេលអនាគត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ ២០២៥។ ថ្លែងតាមកញ្ចក់ទូរទស្សន៍ លោក ពូទីន គូសបញ្ជាក់ថា «ដោយវិធីនេះ

Read more

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អគារពិជ័យសេនា» នៃវិមានឈ្នះឈ្នះ…

 (ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានមូលនិធិទ្រទ្រ់ការកសាងវិមាន ស្តូប ឈ្នះឈ្នះ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាព សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អគារពិជ័យសេនា» (អគាររដ្ឋបាល និងព័ត៌មាន) នៃវិមានឈ្នះឈ្នះ។ នាឱកាសនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់

Read more

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជួបពិភាក្សាការងារជាមួយអ្នកជំនាញបច្ចេកទេសជាន់ខ្ពស់របស់សហព័ន្ធទូរគមនាគមន៍អន្តរជាតិ (ITU) ដើម្បីតម្រង់ទិសរៀបចំគោលនយោបាយជាតិស្តីពីការផ្លាស់ប្តូរការផ្សាយពីប្រព័ន្ធអាណាឡូកទៅឌីជីថល…

 (ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ទទួលជួបពិភាក្សាការងារ និងតម្រង់ទិសនៅក្នុងការរៀបចំគោលនយោបាយជាតិស្តីពីការផ្លាស់ប្តូរការផ្សាយពីប្រព័ន្ធអាណាឡូកទៅឌីជីថល ជាមួយក្រុមការងារបច្ចេកទេសជាន់ខ្ពស់របស់សហព័ន្ធទូរគមនាគមន៍អន្តរជាតិ (ITU) ដែលមានអ្នកជំនាញពីររូបគឺលោក GARDIYAWASAM AMAL DARSHANA និងលោក SYED AAMIR។ យោងតាមសំណើរបស់ក្រសួងព័ត៌មាន តាមរយៈក្រសួងប្រៃសណីយ៍

Read more

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ចេញលិខិតបង្គាប់ការឱ្យព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង២៣រូប ឱ្យទៅបង្ហាញខ្លួននៅកន្លែងថ្មី ក្រោយទទួលបានការផ្ទេរភារកិច្ច និងតែងតាំងមុខដំណែងថ្មី…

 (ភ្នំពេញ)៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចេញលិខិតបង្គាប់ការឱ្យព្រះរាជអាជ្ញា ព្រះរាជអាជ្ញារងទាំង ២៣រូប ឱ្យបង្ហាញខ្លួននៅកន្លែងថ្មី ក្រោយទទួលការតែងតាំង និងផ្ទេរភារកិច្ច។ នេះបើតាមលិខិតបង្គាប់ការដែលបណ្តាញព័ត៌មាន ទទួលនៅយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន ថា ការចេញលិខិតបង្គាប់ការនេះក្រោយពីព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារងទាំង២៣រូបនេះ

Read more

ក្រសួងសុខាភិបាល សេចក្តីប្រកាសព័ត៌មាន ស្តីពីករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សី លើកុមារាអាយុ២ឆ្នាំ៧ខែ…

 (ភ្នំពេញ)៖ ក្រសួងសុខាភិបាល សេចក្តីប្រកាសព័ត៌មាន ស្តីពីករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សី លើកុមារាអាយុ២ឆ្នាំ៧ខែ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន ទទួលបាននៅយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ៕ 60 SHARES Share on Facebook Tweet Follow us Share Share Share

Read more
Facebook
Twitter
Telegram