កូរ៉េខាងជើង ថ្កោលទោសវត្តមាននាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក នៅកូរ៉េខាងត្បូង

 (សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃអង្គារ ទី៤ ខែមីនា បានថ្កោលទោសសហរដ្ឋអាមេរិក សម្រាប់ការបង្ករឿងទាំងនយោបាយ និងយោធា ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់នាវាផ្ទុកយន្ដហោះចម្បាំង អាមេរិកមួយគ្រឿង ទៅកាន់ទីក្រុងកំពង់ផែ Busan នៃប្រទេសកូរ៉េខាងត្បូង។ នេះបើប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA អ្នកនាង គីម យ៉ូជុង

Read more

ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥…

 (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥។ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖ 60 SHARES Share on Facebook Tweet Follow us Share Share Share

Read more

ព្រឹកថ្ងៃនេះ ព្រះករុណា ព្រះមហាក្សត្រ យាងទៅទីក្រុងប៉េកាំង ដើម្បីពិនិត្យព្រះរាជសុខភាព

 (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ នេះ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ស្តេចយាងទៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាព។ នេះបើតាមព្រះរាជសារលិខិតរបស់ព្រះមហាក្សត្រ ដែលបណ្តាញព័ត៌មាន ទទួលបាន។ នាអំឡុងពេលដែលព្រះករុណា ស្ដេចយាងចេញក្រៅប្រទេសនេះដែរ សម្ដេចតេជោ ហ៊ុន សែន

Read more

អគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលយកការរិះគន់លើបណ្ដាញសង្គម ពាក់ព័ន្ធការផាកពិន័យអ្នកបើកបរលើសល្បឿនកំណត់ និងបំភ្លឺតាមទិដ្ឋភាពច្បាប់ តែអំពាវនាវឲ្យពលរដ្ឋចូលរួមគោរពច្បាប់ ដើម្បីការពារអាយុជីវិត…

 (ភ្នំពេញ)៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចេញសេចក្ដីបំភ្លឺតាមទិដ្ឋភាពច្បាប់ ពាក់ព័ន្ធការបង្ហោះព័ត៌មានតាមបណ្ដាញសង្គម ចំពោះការផាកពិន័យអ្នកបើកបរល្មើសល្បឿន កំណត់តាមដងផ្លូវ ដែលកំណត់ដោយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដោយបានធ្វើឲ្យសាធារណមតិមួយចំនួនតាមបណ្ដាញសង្គម មានការយល់ច្រឡំមកលើសកម្មភាពរបស់មន្ដ្រីនគរបាលចរាចរណ៍ ក្នុងការរឹតបន្ដឹងច្បាប់។ ក្រៅពីបង្ហាញអ្វីដែលកំណត់ដោយច្បាប់ចំពោះការផាកពិន័យអ្នកល្មើសល្បឿនកំណត់ហើយនោះ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានទទួលយករាល់មតិរិះគន់ទាំងឡាយណា ពាក់ព័ន្ធដល់ភាពអសកម្មរបស់មន្ត្រី នគរបាលចរាចរណ៍មួយចំនួន ដែលមានអាកប្បកិរិយាមិនសមរម្យ ល្មើសវិន័យ កងកម្លាំង

Read more

រដ្ឋមន្ត្រី ហួត ហាក់៖ វិស័យទេសចរណ៍ មានសារសំខាន់ក្នុងការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម…

 (ភ្នំពេញ)៖ ក្នុងឱកាសពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសរំលេចឱ្យដឹងថា វិស័យទេសចរណ៍ មានលក្ខណៈជាប្រព័ន្ធជាវិស័យអាទិភាព ត្រូវបានកំណត់ជា «មាសបៃតង» រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គម តាមរយៈការបង្កើត និងបង្កើនឱកាសការងារនិងមុខរបរ ប្រាក់ចំណូល ជំរុញការនាំចេញនៅនឹងកន្លែង ទាក់ទាញការវិនិយោគ ការអភិរក្សវប្បធម៌ ប្រវត្តិសាស្ត្រ

Read more

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិសាជីវកម្មធនធានទឹកកូរ៉េ ជួបសម្តែងការគួរសម និងពិភាក្សាការងារ…

 (ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោកបណ្ឌិត Yun Seogdae នាយកប្រតិបត្តិសាជីវកម្មធនធានទឹកកូរ៉េ (K-water) នៃក្រសួងបរិស្ថានកូរ៉េខាងត្បូង និងជាប្រធានក្រុមប្រឹក្សាទឹកអាស៊ី (AWC) ជួបសម្តែងការគួរសម និងពិភាក្សារការងារនៅវិមានសន្តិភាព៕ 60 SHARES

Read more

កងទ័ពខៀវកម្ពុជាជិត២០០នាក់ ជាកងប្តូរវេន ធ្វើយុទ្ធដំណើរចេញទៅបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្រ UN នៅសាធារណរដ្ឋលីបង់…

 (ភ្នំពេញ)៖ កងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៨៦៣ ជាកងទី១៥ និងជាកងប្តូរវេន មានចំនួន ១៨៤នាក់ ក្នុងនោះស្ត្រីចំនួន ៣៥នាក់ បានចេញដំណើរទៅបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ (UN) នៅសាធារណរដ្ឋលីបង់។ ខណៈកងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៨៣៦ ជាកងទី១៤ មានចំនួន ១៨៤នាក់ ក្នុងនោះមានស្ត្រី ៣៨នាក់ ដែលបានប្តូរទៅបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាតិ នៅតំបន់

Read more

ក្រសួងពាណិជ្ជកម្មកម្ពុជា ច្រានចោលចំពោះការចុះផ្សាយផ្សាយ របស់សារព័ត៌មាន NK News និងបានអះអាងថា មិនបានចុះបញ្ជីពាណិជ្ជកម្មឱ្យក្រុមហ៊ុនរបស់កូរ៉េខាងជើងនោះឡើយ…

 (ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្មកម្ពុជា នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបញ្ជាក់ឱ្យដឹងថា មកដល់ពេលនេះក្រសួងមិនបានចុះបញ្ជីពាណិជ្ជកម្មឱ្យក្រុមហ៊ុនមានឈ្មោះ Tongnam Trading Company ឬក្រុមហ៊ុន Tongnam Transport JV Co., Ltd. ដែលជាក្រុមហ៊ុនរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) នោះទេ។ ក្រសួងពាណិជ្ជកម្ម បានចេញបញ្ជាក់ដូចនេះក្រោយឃើញមានបណ្តាញសារព័ត៌មាន

Read more

ចារកម្មកូរ៉េខាងត្បូង៖ កូរ៉េខាងជើងបានបញ្ជូនកងទ័ពបន្ថែម ទៅកាន់ប្រទេសរុស្ស៉ី…

(សេអ៊ូល)៖ ទីភ្នាក់ងារស៉ើបការណ៍សម្ងាត់នៃប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា កូរ៉េខាងជើងបានបញ្ជូនកងទ័ពបន្ថែមទៀត ទៅកាន់ប្រទេសរុស្ស៉ី ហើយទាហានកូរ៉េខាងជើងមួយចំនួន ត្រូវបានដាក់ពង្រាយទៅកាន់សមរភូមិសាជាថ្មី ក្នុងតំបន់ Kursk។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។ បណ្តាញចារកម្មកូរ៉េខាងត្បូងនិងក្រុមលោកខាងលិច ធ្លាប់បាននិយាយថា កងទ័ពកូរ៉េខាងជើងសរុបច្រើនជាង ១០ ០០០នាក់

Read more

រុស្ស៉ី ចេញមកបញ្ជាក់ថា មិនអាចពិចារណាលើជម្រើសដាក់កងរក្សាសន្តិភាពអឺរ៉ុប នៅអ៊ុយក្រែន…

(មូស្គូ)៖ រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Lavrov បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា ទីក្រុងមូស្គូ នឹងមិនពិចារណាលើជម្រើសណាមួយឡើយ ជុំវិញបំណងបញ្ជូនកងរក្សាសន្តិភាពអឺរ៉ុបទៅកាន់អ៊ុយក្រែន ហើយគំនិតនេះមានបំណងដុតបញ្ឆេះជម្លោះ និងធ្វើឱ្យវាកាន់តែពិបាកក្នុងការបន្ធូរបន្ថយភាពតានតឹង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៥។ អំឡុងពេលពិភាក្សាជាមួយប្រធានាធិបតីអាមេរិក ដូណាល់​ ត្រាំ

Read more
Facebook
Twitter
Telegram